09/02/2017 09:38 GMT+7 Email Print Like 0

ផ្ញើផលិតផលសារព័ត៌មាននិទាឃរដូវជាច្រើនសំរាប់យុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa


ផ្ញើផលិតផលសារព័ត៌មាននិទាឃរដូវជាច្រើនសំរាប់យុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa

នា​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលវប្បធម៌ ខេត្ត Khanh Hoa សមាគម​អ្នកកា​សែតខេត្តបានរៀបចំពិធីបិទបញ្ចប់បុណ្យសារព័ត៌មាននិទាឃរដូវឆ្នាំរកានព្វស័ក២០១៧ ខេត្ត Khanh Hoa។ កាសែតជាង​៤០០​ក្បាល​និងផលិតផលសារព័ត៌មាន​ជាង ៥ ពាន់ដែលបានតាំងបង្ហាញនៅពិធីបុណ្យលើកនេះនឹងបានបញ្ជូនអោយទៅ​មជ្ឈមណ្ឌលវប្បធម៌ បណ្ណាល័យ កងទ័ពការពារព្រំដែន​ នៅស្រុកកោះ Truong Sa នាពេលខាងមុខនេះ។ លោក Doan Minh Long ប្រធានសមាគមអ្នកកាសែត​ខេត្ត​ Khanh Hoa និងជាប្រធានគណៈចាត់តាំង​ បាន​អោយដឹងថា៖ សមាគមអ្នក​កាសែតខេត្ត Khanh Hoa បានលើកសរសើរអ្នកនិពន្ធជាង ១០ រូប ​ដែលមាន​វណ្ណកម្មឆ្នើមបានចុះផ្សាយនៅលើផលិតផលសារព័ត៌មាននិទាឃរដូវលើកនេះ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ