26/10/2015 09:53 GMT+7 Email Print Like 0

ផលិតកសិកម្មដោយបច្ចេកវិទ្យាខ្ពស់

ដើម្បីកសាងជនបទថ្មីតាមទិសដៅរឹងមាំ រដ្ឋធានីហាណូយបានយកចិត្តទុកដាក់ក្នុងការអនុវត្តន៍​បច្ចេកវិទ្យាខ្ពស់បង្កបង្កើនផលកសិកម្មមានគុណភាពជាច្រើន។ ប្រការនេះមានអត្ថន័យសំខាន់ៗ ចំពោះការរៀបចំរចនាសម្ព័ន្ធកសិកម្មរដ្ឋធានីហាណូយឡើងវិញ ដែលតភ្ជាប់នឹងកសាងជនបទថ្មីតាម​ទិសដៅទំនើបៗ។

បណ្តាឆ្នាំៗកន្លងទៅ ផលិតកសិកម្មនៃរដ្ឋធានីហាណូយមានការប្រែប្រួលយ៉ាងសកម្ម ពិសេសគឺក្រោយភាពជោគជ័យនៃការ ប្រមូលបូកបញ្ចូលស្រែតផ្សាភ្ជាប់ជាមួយការរៀបចំតំបន់ការផលិត វិនិយោគលើការកែលំអប្រព័ន្ធព្រែក ធារាសាស្ត្រ គមនាគមន៍ក្នុងស្រុក។ ការរៀបចំវាលស្រែឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់បណ្តាតំបន់កសាងទម្រង់រូបភាពផលិតកសិកម្មតាមទិសដៅផលិតទំនិញនិងអនុវត្តន៍ការយន្តូបនីយកម្ម។

ទន្ទឹមនឹងនេះ ការអនុវត្តន៍បណ្តាបច្ចេកទេសជឿនលឿនអំពីពូជ បធ្យោបាយបង្កបង្កើនផលកសិកម្ម ជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម បង្កើតបណ្តាតំបន់ផលិតទំនិញផ្តោតលើការបង្កើតវេទិកា ដើម្បីរដ្ឋធានីហាណូយអភិវឌ្ឍន៍កសិកម្មដោយបច្ចេកវិទ្យាខ្ពស់។


លោកង្វៀនឌឹកថាំងរស់នៅឃុំគីមអាន (ស្រុកថាញ់អាយ រដ្ឋធានីហាណូយ) ដាំបណ្តាដំណាំហូបផ្លែដូចជាក្រូចស្តរ ក្រូចថ្លុងយៀន… តាមបទដ្ឋាន  VietGap មួយឆ្នាំទទួលបានប្រាក់ចំណេញរាល់លានដុង។ រូបថត៖ឌិញហ្វេ

បណ្តាមូលដ្ឋានដាំផ្កានៅទីរួមស្រុកភូង ស្រុកដានភឿង (រដ្ឋធានីហាណូយ) បានហ៊ានប្រើប្រាស់បច្ចេកវិទ្យាក្នុងបទដ្ឋានដាំផ្កា ដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ រូបថត៖ ឌីញហ្វេ

រដ្ឋធានីហាណូយជំរុញខ្លាំងការងារការប្រមូលបូកបញ្ចូលវាលស្រែ ដើម្បីប្រើប្រាស់ម៉ាស៊ីនក្នុងផលិតកសិកម្ម។
រូបថត៖ ហ្វាងហា


ដាំផ្កាប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដែលទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ឲ្យប្រជាជននៅឃុំអៀនសើ (ស្រុកហ្វាយឌឹក រដ្ឋធានីហាណូយ)។ រូបថត៖ ទ្រីញវ៉ាន់បូ

រដ្ឋធានីហាណូយបានរៀបចំវាលស្រែឡើងវិញ បង្កលក្ខណងាយស្រួលសំរាប់បណ្តាតំបន់កសាងទម្រង់រូបភាពផលិតផលកសិកម្មជាច្រើនតាមទិសដៅផលិតទំនិញនិងអនុវត្តន៍ការយន្តូបនីយកម្ម។ រូបថត៖ ហ្វាងហា

បង្កបង្កើនស្រូវនិងបន្លែសុវត្ថិភាពនៅឃុំវ៉ឹនណូយ (ស្រុកដុងអាញ់ រដ្ឋធានីហាណូយ)។ រូបថត៖ ហ្វាងហា

រៀបចំពិធីឧទ្ទេសនាមម៉ាស៊ីនកសិកម្មជាមួយបងប្អូនកសិករនិងកម្មាភិបាលគ្រប់គ្រងផ្នែកកសិកម្មហាណូយ។
រូបថត៖ ហ្វាងហា


ឧទ្ទេសនាមនូវផលិតផលបន្លែសុវត្ថិភាពអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មនៅការតាំងពិព័ណ៌កសិកម្មនិងភូមិរបរនៅរដ្ឋធានីហាណូយ។ រូបថត៖ ទ្រីញវ៉ាន់បូ

ប្រជាជនមកទស្សនាការតាំងពិពណ៌កសិកម្មនិងភូមិរបររដ្ឋធានីហាណូយដើម្បីស្វែងរកអំពីផលិតផលកសិកម្មមានគុណភាពខ្ពស់របស់រដ្ឋធានីហាណូយ។ រូបថត៖ ទ្រីញវ៉ាន់បូ
ដើម្បីលើកកម្ពស់ទិន្នផល គុណភាព​និងតំលៃផលកសិកម្ម រដ្ឋធានីហាណូយបាន យល់ព្រមនឹងកម្មវិធីអភិវឌ្ឍន៍កសិកម្មអនុវត្តន៍​បច្ចេកវិទ្យា​​ខ្ពស់ដំណាក់កាល ២០១៦​ - ២០២០។ តាមនោះ ដំណាក់កាលនេះ រដ្ឋធានីហាណូយនឹងសម្រេចការកសាងតំបន់កសិកម្ម​មួយ ដែលអនុវត្តន៍​បច្ចេកវិទ្យា​​ខ្ពស់ ទម្រង់រូបភាពផលិត​​ពូជចំនួន ៩ កន្លែង ទម្រង់រូបភាពបង្ហាញផលិតកម្មអនុវត្តន៍​បច្ចេកវិទ្យា​ខ្ពស់ចំនួន ៥១ កន្លែង ទម្រង់រូបភាពកែច្នៃជាបឋម រក្សាទុក កែច្នៃ ចំនួន ២២ កន្លែង
សហគ្រាសកសិកម្មអនុវត្តន៍​បច្ចេកវិទ្យខ្ពស់ចំនួន ៣

 

នៅរដ្ឋធានីហាណូយបច្ចុប្បន្ននេះបានបង្កើតទម្រង់រូបភាពអនុវត្តន៍​បច្ចេកវិទ្យា​ខ្ពស់មួយចំនួនក្នុងការផលិត ការកែច្នៃ ការរក្សាទុកផលិតផលកសិកម្ម ដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ច លើកកម្ពស់ប្រាក់ចំណូលសំរាប់កសិករ ដូចជា៖ ទម្រង់រូបភាពបង្កើតពូជស្រូវមានគុណភាពខ្ពស់ ដាំផ្សិត dong chong xia cao បង្កាត់បណ្តាដំណាំពិសេសរបស់តំបន់ ទម្រង់រូបភាពកសិដ្ឋានដាំផ្កា orchid ក្នុងផ្ទះសំណាញ់ ប្រើប្រាស់បច្ចេកវិទ្យាក្នុងការចិញ្ចឹមនិងការផ្គុំកោសិការ ការបាញ់ទឹកតាមរបៀបព្រូសទឹកសន្សើមនៅស្រុក​ដុងអាញ់ ដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ច។

បណ្តាទម្រង់រូបភាពចិញ្ចឹមសត្វជ្រូក គោយកទឹកដោះតាមបទដ្ឋានបច្ចេកវិទ្យា​ទ្រូងជិតជុំគ្នា មានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព ពន្លឺព្រះអាទិត្យ ភាព​សើម កន្លែងចាក់ចំណីនិងទឹកជាស្វ័យប្រវត្តិនៅបណ្តាស្រុកដូចជា៖ ស្រុកសើនតី ស្រុកបាវី ស្រុកអ៊ឹងហ្វា ស្រុកដានភឿង ស្រុកក្វឹកអាយ …ដែល​ផ្តល់ផលិតផលមានគុណភាពខ្ពស់ និងត្រូវអ្នកប្រើប្រាស់ជឿជាក់។

លោកជូភូមី នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទហាណូយឲ្យដឹងថា ការអនុវត្តន៍បច្ចេកវិទ្យាក្នុងការផលិតកម្មគឺមួយក្នុងបណ្តាខ្លឹមសាសំខាន់ៗ នៃ​គម្រោងរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មរដ្ឋធានី។ ហាណូយគឺជាតំបន់មានផលកសិកម្មជាច្រើន ជាពិសេស​ត្រូវបានចាក់ទុកដូចជា តំបន់ "ផលកសិកម្មឆ្ងាញ់និងប្លែក" ដូចជា៖ក្រូចកាញ់ ក្រូចថ្លុងយៀន មាន់អំពៅដឿងឡឹម ទាស្មៅវ៉ឹនឌីញ ផលកសិកម្មរបស់រដ្ឋធានីជាច្រើនបានមានពាណិជ្ជៈសញ្ញានិងកំពុងពង្រឹងតំលៃល្អដែលផ្តល់ប្រាក់ចំណូលខ្ពស់ឲ្យបងប្អូនកសិករដូចជា៖ ទឹកដោះគោបាវី តែបាវី…/.

អត្ថបទ៖ ហ្វាងហា រូបថត៖ ហ្វាងហា ទ្រីញវ៉ាន់បូ ឌីញហ្វេ


បណ្តាអត្ថបទបានផ្សាយ