04/06/2017 11:52 GMT+7 Email Print Like 0

ប្រារព្ធឡើងកិច្ចសន្ទនា Shangri-La លើកទី ១៦


 ប្រារព្ធឡើងកិច្ចសន្ទនា Shangri-La លើកទី ១៦

នាយប់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៧ សន្និសីទជាន់ខ្ពស់សន្តិសុខអាស៊ី ឫហៅថាកិច្ចសន្ទនា Shangri-La ប្រចាំឆ្នាំលើកទី ១៦ បានប្រារព្ធឡើងនៅសិង្ហបុរី។ ថ្លែងមតិចំពោះមុខបណ្ដាថ្នាក់ដឹកនាំការពារជាតិ អ្នកជំនាញការខាងសន្តិសុខអន្តរជាតិមកពីប្រទេសចំនួន ៤០ ដែលក្នុងនោះមានវៀតណាមផងដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានឲ្យដឹងថា តំបន់នេះកំពុងមានការព្រួយបារម្ភចំពោះការដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងដៃគូឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP)  និងកិច្ចព្រមព្រៀងប៉ារីសស្ដីពីការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ តាមការរំពឹងទុករដ្ឋមន្ត្រីការពាជាតិអាមេរិកនឹងមានបទសុន្ទរកថាក្រោមប្រធានបទអាមេរិកនិងសន្តិសុខអាស៊ីប៉ាស៊ីហ្វិក។ សន្និសីទនេះក៏បានពិភាក្សាស្ដីពីបញ្ហាកូរ៉េខាងជើងបាញ់សាកល្បងកាំជ្រួចម៉ីស៊ីលនិងបញ្ហានៅសមុទ្រខាងកើតផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

 
  
 

បណ្តាអត្ថបទបានផ្សាយ