11/11/2015 09:09 GMT+7 Email Print Like 0

ប្រារព្ធពិព័រណ៍សិល្បៈកម្ពុជានៅវៀតណាម

នាព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ​២០១៥​ នៅសារមន្ទីរ​ទីក្រុងហូជីមិញ ភាគខាង​ត្បូងវៀត​ណាម បាន​ប្រារព្ធ​ឡើង​ពិព័រណ៍​អំពី​សិល្បៈទស្សនៈ​វិស័យ​និង​វត្ថុវប្បធម៌ ចម្រុះ​ពណ៌។ ពិព័រណ៍នេះ​បាន​តាំងបង្ហាញ​គំនូរ​សហស​ម័យ​និង​ប្រពៃណី​ចំនួន​២០ផ្ទាំង ព្រមទាំង​រូបចម្លាក់មួយចំនួន ដែលឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅ វប្បធម៌និង​មនុស្សកម្ពុជា។ ក្នុងក្រប​ខ័ណ្ឌ​ពិព័រណ៍​លើក​នេះ ក្រសួងវប្បធម៌និងសិល្បៈ​កម្ពុជា ក៏បាន​ឧទ្ទេសនាម​ជាមួយ​ប្រជាជន​វៀត​ណា​ម​នូវ​ខ្សែភាព​យន្ត​ដ៏វិសេស​វិសាល ចំនួន​៣ស្ដីពីវិស័យ​សិល្បៈនៅកម្ពុជា។ លោក Le Ngoc Dinh អនុប្រធាននាយក ដ្ឋាន​សហប្រតិ​បតិ្តការ​អន្តរជាតិ នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានឲ្យដឹងថា៖

“តាមរយៈពិព័រណ៍លើកនេះ ប្រជាជននៅទីក្រុងហូជីមិញ ក៏ដូចជាមិត្តភក្តិអន្តរជាតិ​នឹងមាន​ឱកាស​ស្វែង​យល់​បន្ថែម​អំពី​ខឿន​វប្បធម៌ ទឹកដីនិងមនុស្សកម្ពុជា។ នេះជា​សកម្មភាព​ជួបប្រាស្រ័យ​វប្បធ​ម៌​ប្រចាំ​ឆ្នាំ។ សកម្មភាព​ដូច​នេះ​នឹង​ជួយ​ឲ្យប្រជា​ជន​ នៃប្រទេសទាំងពីរយល់ច្បាស់ថែមទៀត អំពីវប្បធម៌ ទឹកដី និងមនុស្ស​របស់គ្នា​ហើយ​រួមចំណែក​បង្កើន​ទំនាក់​ទំនង​សហប្រតិបតិ្ត​ការ លើគ្រប់ជ្រុង​ជ្រោយនិង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​វៀត​ណាម និង​កម្ពុជា”​។ ពិព័រណ៍ដែល​កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែ​វិច្ឆិកានេះ ជាសកម្មភាព​មួយស្ថិត​នៅក្នុង​ចំណោម​សកម្មភាព នៃសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០១៥៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ