14/02/2017 09:13 GMT+7 Email Print Like 0

ប្រារព្ធពិធីបុណ្យនិទាឃរដូវ Con Son – Kiep Bac ឆ្នាំ២០១៧


ទិដ្ឋភាពនៃពិធីបុណ្យនេះ (រូបថត៖TTXVN)

នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ (ថ្ងៃទី១៦កើត ខែមិកសិ) នៅមណ្ឌលកេរ្តិ៍ដំណែល Con Son ទីរួមខេត្ត Chi Linh ខេត្ត Hai Duong ភាគខាងជើងវៀតណាមបានប្រព្រឹត្តទៅពិធីប្រារព្ធពិធីបុណ្យនិទាឃរដូវ Con Son – Kiep Bac ២០១៧។ ថ្លែងមតិនៅទីនេះ លោក Luong Van Cau អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai Duong បានលើកច្បាស់ថា Con Son – Kiep Bac មានអត្ថន័យដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រដោយបង្ហាញនូវការរួមវិភាគទាន​ដ៏ធំធេងរបស់ពុទ្ធសាសនានិកាយ Truc Lam ចំពោះបុព្វហេតុកសាងនិងការពារប្រទេសជាតិ។ 

ពិធីបុណ្យ Con Son – Kiep Bac ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៩ ខែកុម្ភៈ ដោយមានសកម្មភាពវប្បធម៌ កីឡា លេងល្បែងកំសាន្តប្រជាប្រិយដ៏សម្បូរបែដូចជាពិធីអ៊ុជធូបពិធីសែនលើភ្នំ Ngu Nhac ការប្រឡង​វេចនំអន្សមជាដើម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ