01/07/2017 11:50 GMT+7 Email Print Like 0

ប្រារព្ធផ្សារណាត់ពាណិជ្ជកម្មវៀតណាម - ឡាវឆ្នាំ ២០១៧


ប្រារព្ធផ្សារណាត់ពាណិជ្ជកម្មវៀតណាម - ឡាវឆ្នាំ ២០១៧

 

នាល្ងាចថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ បានប្រារព្ធឡើងផ្សារណាត់ពាណិជ្ជកម្មវៀតណាម - ឡាវ ឆ្នាំ ២០១៧ដោយប្រធានបទ "មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍​"​។​ អញ្ជើញចូលរួមពិធីប្រារព្ធនេះ មានវត្តមានរបស់សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីឡាវ លោក Sonexay Xiphandone រួមទាំងតំណាងបណ្ដាក្រសួង ស្ថាប័ន នៃប្រទេសទាំងពីរ វៀតណាម និងឡាវ។
អញ្ជើញថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក លោក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានលើកច្បាស់ថា៖
"នេះជាលើកទី ៣ ហើយ ដែលក្រសួងការពារប្រទេសនិងក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយក្រសួងការពារជាតិនិងក្រសួងឧស្សាហពាណិជ្ជកម្មឡាវបានរៀបចំផ្សារណាត់ពាណិជ្ជកម្មនៅ​ឡាវ។ ផ្សារណាត់គឺជាព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ច សង្គមកិច្ចដែលមានអត្ថន័យសំខាន់ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវផង ហើយ​ជាឱកាសសម្រាប់សហគ្រាសវៀតណាមនិយាយដោយឡែក និងសហគ្រាសយោធានិយាយរួមស្វែង​រក​ព័ត៌មាន ឱកាស សក្ដានុភាព អតិថិជននៃដៃគូពាណិជ្ជកម្ម បើកទូលាយទំនាក់ទំនងផ្លាស់ប្ដូរពាណិជ្ជកម្មជា​មួយ​​សហគ្រាសឡាវផង“។

ផ្សារណត់នេះមានការចូលរួមរបស់អង្គភាព សហគ្រាសនៃប្រទេសទាំងពីរជាង ១២០ ដោយមានស្តង់ទំនិញ​ចំ​នួន ៣២០ ក្នុងនោះមានអង្គភាពសហគ្រាសយោធាចំនួន ១៨ ដោយមានស្តង់ទំនិញប្រមាណ ១២០។ សហគ្រាស​វៀតណាមបាននាំយកនូវផលិតផលដែលមានគុណភាពខ្ពស់មកផ្សារណាត់លើកនេះដូចជា តម្បាញ​កាត់ដេរ ស្បែកជើង គ្រឿងសមុទ្រ សមារៈសំណង់ជាដើម។    ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីឡាវ លោក Sonexay Xiphandone និងតំណាងក្រសួងការពារជាតិនិងក្រសួងឧស្សាហពាណិជ្ជកម្មនៃប្រទេសទាំងពីរបានបើកសម្ពោធគេហទំព័រសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ