27/03/2017 10:09 GMT+7 Email Print Like 0

ប្រារព្ធកម្មវិធី “Quang Binh ក្នុងបេះដូងហាណូយ”


ឈូតសម្ដែងមួយក្នុងពិធីប្រារព្ធកម្មវិធី "Quang Binh ក្នុងបេះដូងហាណូយ" (រូបថត៖nhandan.com.vn)

នាយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ​២០១៧ នៅរដ្ឋធានី​ហាណូយ គណៈកម្មាធិការ​ប្រជា​ជនខេត្ត Quang Binh បាន​រៀប​ចំ​ពិធីប្រារព្ធកម្មវិធី “Quang Binh ក្នុងបេះដូង​ហា​ណូយ”។ កម្មវិធីនេះសំដៅឧទ្ទេសនាម ផ្សព្វផ្សាយ​អំពី​ទេសភាព​​ធម្មជាតិ ប្រវត្តិ​សាស្ត្រ និងវប្បធម៌​ដ៏វិសេសវិសាល នៃខេត្ត Quang Binh។ ថ្លែងមតិ​នៅពិធី​ប្រារព្ធ លោក Nguyen Huu Hoai ប្រធានគណៈកម្មាធិការប្រជាជន​ ខេត្ត Quang Binh បានឲ្យ​ដឹងថា៖

​កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ​មានសកម្មភាព​វប្បធម៌ សិល្បៈវិសេស​វិសាល​​ជាច្រើន សំដៅ​ឧទ្ទេសនាម​និងផ្សព្វ​ផ្សាយ អំពីលក្ខណៈ​ស្រស់​ស្អាត​ខាង​ធម្មជាតិ​​ប្រវត្តិសាស្ត្រ និងវប្បធម៌​ដែល​ជាប្រៀប​ខ្លាំង​ទេសចរណ៍ របស់​ខេត្ត Quang​ Binh។ កម្មវិធី​នេះនឹង​នាំមក​នូវការ​យល់​ដឹង​គួរឲ្យ​ទាក់​ទាញ ​អំពី​ទេសចរណ៍ Quang Binh តាម​នោះកសាងរូបភាព​ទឹកដី មនុស្ស Quang Binh ក្នុង​បេះ ដូងប្រជាជន​ហាណូយ”​។

កម្មវិធី “Quang Binh ក្នុងបេះដូងហាណូយ” ប្រព្រឹត្តទៅរហូដល់​ដំណា​ច់ថ្ងៃទី​២៧​ ខែមិនា ដោយ​មានសកម្មភាព​ជា​ច្រើន ក្នុង​នោះមាន​សន្និសីទ​ផ្សព្វផ្សាយ​ពន្លឿន​និង​តភ្ជាប់​ទេសចរណ៍ Quang Binh-Ha Noi៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ