23/12/2014 22:26 GMT+7 Email Print Like 0

ប្រមុខរដ្ឋ​វៀតណាម​ជួប​ជាមួយ​អនុប្រធាន​ទី​១ ព្រឹទ្ធសភា ផ្តោតលើ​ការទំនាក់ទំនង​មិត្តភាព កិច្ចប្រតិបត្តិការ

លោក ទ្រឿ​ង តឹង​សាង (TRUONG TAN SANG ) ប្រមុខរដ្ឋ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ជួបពិភាក្សា​ការងារ​ជាមួយ​លោក សាយ ឈុំ អនុប្រធាន​ទី​១ ព្រឹទ្ធសភា កាលពី​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ក្នុង​រាជធានី​ភ្នំពេញ​។​
​ ​
​លោក អ៊ុំសារិទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅក្នុង​កិច្ច​ពិភាក្សាបាន​ផ្តោតទៅលើ​ការ​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ និង​សន្តិភាព រវាង​ប្រជាជន​និង​ប្រជាជន រដ្ឋាភិបាល​និង​រដ្ឋាភិបាល និង​រវាង​អង្គការនីតិបញ្ញត្តិ​។​
​ ​
​លោក បន្តថា នៅក្នុង​កិច្ចពិភាក្សា​ភាគី​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ទ្រឿ​ង តឹង​សាង ប្រមុខរដ្ឋ​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​នេះ រួមចំណែក​ដ៏​សំខាន់​ក​ក្នុង​ការពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រជាជន និង​រដ្ឋាភិបាល និង​អង្គការនីតិបញ្ញត្តិ​។​
​ ​
​អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​បញ្ជាក់ថា “​ខាង​កម្ពុជា​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ហើយក៏​សម្តែង​ការដឹងគុណ​ចំពោះ​រដ្ឋាភិបាល ប្រជាជន និង​កងទ័ព​វៀតណាម ដែល​បាន​ជួយសង្គ្រោះ​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍ ដោយ​យើង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល និង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ទាំង​វិស័យ​នយោបាយ វិស័យ​ការទូត វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ព​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ គឺ​កាន់តែ​មានការ​រីកចំរើន​ឡើង​”​។​
​ ​
​លោក អ៊ុំ សារិទ្ធ បាន​លើកឡើងថា លោក​ទ្រឿ​ង តឹង​សាង​ប្រមុខរដ្ឋ​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ក៏មាន​ការចាប់អារម្មណ៍​ចំពោះ​វឌ្ឍន៍ភាព​របស់​ចំពោះ​កម្ពុជា ក្នុង​រយៈពេល​ដ៍​ខ្លី ទាំង​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជាមាន​ដំណើរ​ទៅមុខ និង​ចង់​ឲ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​របស់​ប្រទេស​ទាំងពីរ​កាន់តែ​បន្ត​រីកចំរើន ជាពិសេស​ទាំង​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត រហូត​ទៅដល់​ការដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ធ្វើ​ម៉េច​ឲ្យ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ឲ្យ​បាន​ឆាប់​ចប់​។ ហើយ​ប្រែក្លាយ​ព្រំដែន​កម្ពុជា វៀតណាម ទៅជា​ព្រំដែន​សន្តិភាព និង​ស្ថិរភាព​៕
H/N

តាម/www.cen.com.kh/ នាថ្ងៃទី23/12/2014

បណ្តាអត្ថបទបានផ្សាយ