24/06/2015 09:52 GMT+7 Email Print Like 0

ប្រព័ន្ធគ្រប់គ្រងជាតិអំពីវ៉ាក់សាំងរបស់វៀតណាមទទួលបានបទដ្ឋានរបស់WHO


ឧបនាយករដ្កមន្ត្រី Vu Duc Dam ថ្លែងមតិក្នុងពិធី (រូបថតៈ suckhoedoisong.vn/)

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៥​​ នៅទីក្រុងហាណូយ ក្រសួង​សុខាភិបាលវៀត​ណាម បាន​រៀ​បចំពិធី​ទទួល​ស្គាល់ ប្រព័ន្ធ​គ្រប់គ្រង​ជាតិ អំពីវ៉ាក់សាំងរបស់​វៀតណាមទទួលបាន​បទដ្ឋាន​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO)។ ថ្លែង​មតិនៅក្នុ​ងពិធី ឧប​នាយក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​វៀ​ត​ណាម លោក Vu Duc Dam បាន​ឲ្យ​ដឹងថា ដោយ​មាន​ចំនួន​ប្រជា​ជន​ជាង៩០លាននាក់ និងចំនួន​ប្រជាជន​នៅបន្ត​កើន​ឡើង​ថែមទៀត ដោយ​ហេតុ​នេះ ការ​ធារ​នារ​ដើម្បី​អាច​ផ្គតផ្គង់​វ៉ាក​សាំង​សម្រាប់​កម្មវិធី  ចាក់​វ៉ាកសាំង​បង្ការរោគ​បើកទូលាយ​ក្នុង​ប្រទេស និ​ងចូលរួម​ការ​ផ្គត់ផ្គង់វ៉ាក​សាំង ទៅ​កាន់ពិភពលោក ជាការងារពោរ​ពេញ​ទៅដោយ​អត្ថន័យ។ វៀតណាមមានកិត្តិ​យស ដែល​ប្រព័ន្ធ​គ្រប់​គ្រង​ជាតិ​អំពី​វ៉ាក់សំាង​ទទួល​បាន​បទ​ដ្ឋានរបស់ WHO ។

​តាមរបាយការ៍របស់ក្រសួងសុខា​ភិបាល វៀតណាម​កំពុងផលិត​វ៉ាក​សាំង ចំនួន​១០ប្រភេទលើ​១២ ក្នុង​កម្ម​វិធី​ចាក់​វ៉ាក​សាំង​បង្ការ​រោគបើក​ទូលាយ និងកំពុង​ដំណើរការ​សាកពិសោធ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ