31/08/2016 09:17 GMT+7 Email Print Like 0

ប្រធារដ្ឋវៀតណាមជួបសន្ទនាសម្ព័ន្ធក្រុមហ៊ុន Sembcorp និងសម្ព័ន្ធក្រុមហ៊ុន Asscendas – Singbridge


ប្រធារដ្ឋវៀតណាមជួបសន្ទនាសម្ព័ន្ធក្រុមហ៊ុន Sembcorp

ក្នុងក្របខ័ណ្ឌដំណើបំពេញទស្សនកិច្ច នៅសិង្ហបុរី នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ប្រ​ធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយលោក Tang Kin Fei​ ប្រធាននិងជានាយក​ប្រតិបត្តិសម្ព័ន្ធ​ក្រុម​ហ៊ុន  Sembcorp និង​លោក Wong Kan Seng​ ប្រធានសម្ព័ន្ធ​ក្រុមហ៊ុន Asscendas – Singbridge។ នៅក្នុង​ជំនួប​សន្ទនា​ជាមួយ​លោក​ Tang Kin Fei ប្រធាន​និង​ជានាយកប្រតិបត្តិ​សម្ព័ន្ធ​ក្រុមហ៊ុន  Sembcorp ប្រធានរដ្ឋ​លោក​ Tran Dai Quang បានអះអាងថា​នឹងបង្កលក្ខណះ​ងាយស្រួល​បំផុត ដើម្បីសម្ព័ន្ធ​ក្រុមហ៊ុន​អនុវត្ត​គំរោង​ការណ៍​វិនិយោគ​សួន​ឧទ្យាន​ច្នៃប្រឌិត​។ ប្រធានរដ្ឋក៏បានអោយ​ដឹងថា៖ វៀតណា​ម​គាំទ្រ  Sembcorp បន្ត​អនុវត្ត​គំរោងការណ៍​រោងចក្រ​អគ្គីសនី​ចម្រុះ​ និង ស្វាគមន៍  Sembcorp វិនិយោគ​នៅគំរោង​ការណ៍​ថាម​ពលក​កើត​ឡើង​វិញ ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ថាមពលជាតិ។

​ជួបសន្ទនាជាមួយ លោក Wong Kan Seng ប្រធាន​សម្ព័ន្ធក្រុមហ៊ុន Asscendas – Singbridge ប្រធាន​រដ្ឋ​លោក​ Tran Dai Quang បានអោយដឹងថា៖វៀតណាម​ កំពុងខំ​ប្រឹង​ប្រែង​ក្នុងការ​កសាង​រដ្ឋាភិបាល​មួយ​តម្លាភាព​ ច្នៃ​ប្រឌិត​ថ្មី និងស្មោះត្រង់ ហើយ​តាមនោះ បង្កើត​បរិយាកាស​វិនិយោគ​បើកទូលាយ​បង្កល​ក្ខណះ​ងាយ​ស្រួល និង​សម​ស្រប​ជាមួយបទដ្ឋានអន្តរជាតិ បង្កលក្ខណះអោយវិនិយោគិន​បរទេស​និយាយរួម ដែល​ក្នុងនោះ​មាន​វិនិយោគិន​សិង្ហបុរី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ