12/10/2015 09:51 GMT+7 Email Print Like 0

ប្រធាន EC អំពាវនាវឲ្យលោកខាងលិចមានប្រតិកម្មត្រឹមត្រូវជាមួយរុស្ស៊ី

ប្រធាន EC អំពាវនាវឲ្យលោកខាងលិចមានប្រតិកម្មត្រឹមត្រូវជាមួយរុស្ស៊ី (Image: VNA)

ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker ទើបនឹងប្រកាសថា៖ លោកខាងលិចត្រូវមានប្រតិកម្មត្រឹមត្រូវហើយដំណើរការសន្ទនាជាមួយរុស្ស៊ីប្រកបដោយសមភាព។ លោក Juncker ក៏បានរិះគន់ការដែលប្រធានាធិបតីអាមេរិក លោក Barack Obama វាយតំលៃរុស្ស៊ីថាគ្រាន់តែជាមហាអំណាចតំបន់តែប៉ុណ្ណោះ។ ពី​ឆ្នាំ ២០១៤ សហភាពអឺរ៉ុប (EU) និងអាមេរិកបានអនុវត្តបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដែលទាក់ទិនដល់បញ្ហាឧបទ្វីប Crimea ត្រូវបានរួមបញ្ជូលក្នុងសហព័ន្ធរុស្ស៊ីនិងជំលោះនៅភាគខាងកើតអ៊ុយក្រែន។ ទំនាក់ទំនងរវាង​រុស្ស៊ី​និងលោកខាងលិចតានតឹងឡើងៗក្នុងពេលដែលរុស្ស៊ីធ្វើអន្តរាគមន៍យោធានៅស៊ីរី ព្រមទាំងគាំទ្ររបរបស់ប្រធានាធិបតីស៊ីរី លោក  Bashar al Assad ដែលលោកខាងលិចដាក់សម្ពាធទៅលើថ្នាក់ដឹកនាំរូបនេះដើម្បីលោកលាលែងពីតំណែង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ