18/06/2015 10:10 GMT+7 Email Print Like 0

ប្រធាន​រដ្ឋ​វៀត​ណាម​លោក Truong Tan Sang​៖ សារ​ព័ត៌មាន​ពិតជា​វេទិការ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន


ទិដ្ឋភាពនៃជំនួបសំណេះសំណាលនេះ (រូបថត៖qdnd.vn)

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៥ នៅវិមាន​ប្រធានរដ្ឋ ប្រធាន​រដ្ឋ​វៀតណាម​លោក Truong Tan Sang បានជួបសំណេះ​សំណាល​ជាមួយ​​បណ្ដា​អ្នកកាសែត ដែល​តំណាង​ឲ្យស្ថាប័ន​ផ្សព្វ​ផ្សាយ​សារ​ព័ត៌មា​ន​នានា​ក្នុង​ឱកាស​រំលឹក​ខួបអនុស្សាវរីយ៍​លើក​ទី៩០នៃ​ទិវាសារព័ត៌មានបដិវត្តន៍​វៀតណាម (ថ្ងៃទី២១ ខែមិថុនា)។​ លោកTruong Tan​ Sang បានអះអាង​ថា ក្នុង​បុព្វហេតុ​រំដោះប្រជា​ជាតិ​ក៏ដូចជាកសាង ផ្លាស់​ប្ដូរ​ថ្មី អភិ​វឌ្ឍន៍ប្រទេស​ជាតិ ជា​និច្ច​កាលមាន​ការ​រួមវិភាគ​ទានដ៏សែនសំខាន់​របស់​សារព័ត៌​មាន​។ អ្នក​កាសែត​មិន​ត្រឹម​តែឈាន​មុខ​លើសមរ​ភូមិ​សតិ​អារម្មណ៍ វប្ប​ធម៌ កំណត់​ទិសដៅសាធារ​ណៈមតិ​ប៉ុណ្ណោះទេ ថែម​ទាំងមាន​ការ​រកឃើញ បដិវាទ​សកម្ម​ចំពោះ​បញ្ហា​នានា​របស់ប្រទេស​ជាតិនិង​ប្រជាជន​ទៀតផង។

អនុប្រធានសមាគមអ្នកកាសែតវៀតណាមលោក Ha Minh Hue បានជូនដំណឹង ជា​មួយលោកប្រធានរដ្ឋ Truong Tan Sang អំពីរាល់​ការបោះជំហាន​គួរឲ្យកត់​សំគាល់​របស់ ខឿនសារព័ត៌មាន​បដិវត្តន៍វៀត​ណាម។ ក្នុង​នោះ មាន​ស្ថាប័​ន​សារព័ត៌មាន​នានាដោយមាន កម្លាំងធនធានមនុស្ស​យ៉ាងច្រើន​កុះករ សម្ភារៈ​ទំនើប​ប្រមូល​ផ្ដុំ​គ្រប់​ប្រភេទ​សារព័ត៌​មាន​ដូច ជាវិទ្យុសម្លេង​វៀតណាម ទីភ្នាក់​ងារសារព័ត៌​មាន​វៀតណាម​និង​ស្ថានីយ​ទូរទស្សន៍​វៀត​ណាម​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ