21/06/2015 10:46 GMT+7 Email Print Like 0

ប្រធានាធិ​បតីរុស្ស៊ី​៖ សេដ្ឋកិច្ច​របស់​រុស្ស៊ី​នៅតែ​មាន​ស្ថិរភាព​ដោយ​មិន​អើពើ​ដល់​បទ​ដាក់​​ទណ្ឌកម្ម


ប្រធានាធិបតីរុស្ស៊ី៖ សេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែមានស្ថិរភាពដោយមិនអើពើដល់បទដាក់ទណ្ឌកម្ម (Image: qdnd.vn)

នារ​សៀលថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​​២០១៥ ថ្លែងមតិនៅសម័យ​ប្រជុំពេញអ​ង្គរ នៃ​វេទិការ​សេដ្ឋកិច្ច​អន្តរជាតិ​ទីក្រុង St. Peterburg (SPIEF 2015) ប្រធា​នាធិ​បតី​រុស្ស៊ី លោក Vladimir Putin បាន​អះអាង​ថា៖ ដោយ​មិនអើពើ​ដល់​បទ​ដាក់ ទណ្ឌកម្ម​របស់ លោកខាង​លិចក៏ដូចជា​ការដាក់​កំហិតឆ្លៀត​ចូលទីផ្សារ​ទុន​អន្តរជាតិ​និង​ចំណាយ​ក្នុងប្រទេស​ត្រូវ​បាន​​ថយ​ចុះ ខឿនសេដ្ឋកិច្ច​របស់​រុស្ស៊ី​នៅមិន​ធ្លាក់ ចូលក្នុង​វិបត្តិឡើយ។ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច ប្រធា​នាធិប​តី​Putin បានឲ្យ​​ដឹងថា៖ រុស្ស៊ីនឹ​ងកែលំអរ​បរិយាកាស​ធ្វើអាជីវកម្ម​និង​បង្ក​លក្ខណៈ​សំរាប់​វិនិយោគិន។ ស្តីពី​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាងរុស្ស៊ី និងពិភព​លោក លោក Putin បាន​សង្កត់​ធ្ងន់​ថា៖ ត្រូវ​ពង្រឹងកា​រតភ្ជាប់​ក្នុងសម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប​ ដើម្បីអភិវឌ្ឍន៍​តំបន់ ចុង​បូព៌ារ​របស់រុស្ស៊ី ព្រម​ទាំង បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក។ លោកក៏​បាន​រំលឹក​អំពីការ​ដែល សម្ព័ន្ធ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប​ទើប​នឹង ចុះ​ហេត្ថ​លេ​ខាលើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​វៀត​ណាម ហើយ​អះអាង​ថា៖ រុស្ស៊ី​នឹង​ខំប្រឹង​ប្រែង​សហ​ប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ទាំង​អស់ ដោយ​ឈរលើគោ​លការណ៍​សមភាព​បើកទ្វារជាមួយ​ដៃគូទាំង​អស់​ ដើម្បីធានា​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច។ ​នាថ្ងៃដ៏​ដែល សហភាព​អឺរ៉ុប (EU) បានពន្យា​ពេល​បន្ថែម​៦​ខែ (គិត​ដល់​ខែ​មិថុនា ឆ្នាំ ២០១៦) បណ្ដា​បទ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចប្រឆាំង​រុស្ស៊ីទាក់​ទិន​ដល់​ការរួមបញ្ចូល​ឧបទ្វីប Crimea ក្នុង​សហព័ន្ធ​រុស្ស៊ី នា​ខែមិ​នា​ឆ្នាំ​២០១៤​មក។ សេចក្តី​សម្រេចពោល​ខាងលើ​របស់ EU ត្រូវ​បាននាំចេញ​បន្ទាប់​ពីប៉ុន្មាន​ថ្ងៃរាល់​បទ​ដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ីទាក់​ទិនដល់​វិបត្តិនៅ​អ៊ុយក្រែន​ត្រូវ​បាន​អនុម័ត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ