30/11/2015 09:38 GMT+7 Email Print Like 0

ប្រធានាធិបតី Obama អំពាវនាវរឹតបន្តឹងការត្រួតពិនិត្យអាវុធក្នុងប្រទេស


ប្រធានាធិបតី Obama អំពាវនាវរឹតបន្តឹងការត្រួតពិនិត្យអាវុធក្នុងប្រទេស (AFP/VNP)

ប្រធានាធិបតីអាមេរិក​លោក Barack Obama នាថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៥ បាន​អំពាវ​នាវ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​អាវុធ​ក្នុង​ប្រទេស មួយថ្ងៃបន្ទាប់ពីកើតមានឡើង​ការបាញ់កាំ​ភ្លើង នៅរដ្ឋភាគខាងលិច Colorado ដែល​ធ្វើ​ឲ្យ​មនុស្ស​៣នាក់​ស្លាប់និង​៩នាក់​រងរបួស។ មុននោះនាថ្ងៃទី២៧ខែ​វិច្ឆិកា មនុស្ស៣នា​ក់ត្រូវស្លាប់​ក្នុងនោះមាន​ប៉ូលីស​ម្នាក់​និង​៩នាក់​រងរបួស​ក្នុងករណីបាញ់​កាំភ្លើងនៅទីក្រុង Colorado Springs​ រដ្ឋ Colorado។ ជនល្មើសមាន​ឈ្មោះ Robert Lewis Dear អាយុ៥៧ឆ្នាំមកពីរដ្ឋ Carolina ខាងត្បូង។ ជន​ប្រដាប់​អាវុធ​នេះក្រោយ​នោះបាន​សារៈ​ភាព​ប៉ូលីស​។ ការរឹតបន្តឹង​ការគ្រប់គ្រងកាំភ្លើងក្នុងប្រទេសជានិច្ចកាល ជាប្រធានបទបណ្ដាលការខ្វែងគំនិត​ក្នុង​មជ្ឈដ្ឋាន​អ្នកនយោបាយ​អាមេរិក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ