23/03/2017 10:28 GMT+7 Email Print Like 0

ប្រធានាធិបតី អ៊ីស្រាអែលអញ្ជើញទស្សនាឈូងសមុទ្រ Ha Long


លោកស្រី Vu Thi Thu Thuy(ឆ្វេង) អនុប្រធានគណៈកម្មាធិការខេត្ត Quang Ninh ទទួលជួបសន្ទនាជាមួយប្រធានាធិបតី អ៊ីស្រាអែល លោក Reuven Ruvi Rivlin(ស្ដាំ) (រូបថត៖ baoquangninh.com.vn)

នាព្រឹកថ្ងៃទី​២២ ខែមិនា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌ​នៃដំណើរទស្សកិច្ច​ និងធ្វើការ​នៅ​​វៀតណាម ប្រធានាធិបតី អ៊ីស្រាអែល​លោក Reuven Ruvi Rivlin និង​លោក​ជំទាវ​បាន​អញ្ជើញ​ទៅ ខេត្ត Quang Ninh និង​បានទស្សនាឈូង​សមុទ្រ Ha Long​ ។ ប្រធានាធិបតី​អ៊ីស្រាអែល ​លោក Reuven Ruvi Rivlin មាន​សេចក្ដី​សប្បាយ​​រីក​រាយដោយ​បាន​អញ្ជើញ​ទៅទស្សនា​ខេត្ត Quang Ninh ដែល​ជាកន្លែង​មាន​ឈូង​សមុទ្រ Ha Long ដ៏ស្រស់​ស្អាត ​និង​​ជាបេតិកភណ្ឌ​​ពិភពលោក​​ផងដែរ​។ ប្រធានា​ធិបតីក៏បាន​ថ្លែង​អំណរគុណ ​ចំពោះ​​ការ​ទទួល​​​ស្វាគមន៍​​ដ៏​កក់​ក្ដៅ​ពីថ្នាក់​ដឹក​នាំ​ខេត្ត និងថ្នាក់​ដឹក​នាំ​ទីក្រុង Ha Long ។ ​នៅពិធី​​ទទួល​ជួប​សន្ទនា​ជាមួយ​​ប្រធានាធិបតី​ អ៊ីស្រា​អែល លោក Reuven Ruvi Rivlin លោកស្រី Vu Thi Thu Thuy អនុប្រធាន​​គណៈកម្មាធិការ ខេត្ត Quang Ninh បាន​​ជូន​ដំណឹង អំពី​សក្ដានុពល​ ឧត្តមភាព​​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​សង្គម ​របស់​ខេត្ត​​ជូន​គណៈ​ប្រតិភូ​ផង​ដែរ​។
 
នាល្ងាចថ្ងៃដដែលនេះ ប្រធានាធិបតីអ៊ីស្រាអែល និងលោកជំទាវបាន​អញ្ជើញ​ទៅទី​ក្រុង​ហូជីមិញ ដើម្បី​បន្តដំណើរទស្ស​កិច្ច ដែល​អូសបន្ថាយ​​ដល់​ថ្ងៃ​ទី​២៥ ខែមិនា ឆ្នាំ២០១៧​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ