26/06/2015 10:05 GMT+7 Email Print Like 0

ប្រធានាធិបតីឥណ្ឌូណេស៊ីព្រួយបារម្ភអំពីស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើត


ប្រធានាធិបតីឥណ្ឌូណេស៊ីព្រួយបារម្ភអំពីស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើត (Image: VNA)

នាព្រឹកថ្ងៃទី២៥ ខែមិថុ​នា ឆ្នាំ​២០១៥ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាន​ទទួល​ជួប​សន្ទនា​ជាមួយ​ឧបនាយ​រដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម លោក Pham Binh Minh ដែល​មក​សម្តែង​ការគួរ​សម​និង​អញ្ជើញ​សហជាអធិបតី​សម័យ​ប្រជុំលើ​កទី ២ គណៈកម្មាធិការសហប្រតិបត្តិការ​ទ្វេភាគីវៀត​ណាម-ឥណ្ឌូណេ​ស៊ី ថ្នាក់​រដ្ឋមន្ត្រីការ​បរទេស (UBHTSP)។ ក្នុង​ជំនួប ឧបនាយករដ្ឋមន្ត្រីវៀតណា​ម លោក Pham Binh Minh បាន​ស្នើ​ឲ្យប្រធានាធិបតី​ឥណ្ឌូណេស៊ី ពិនិត្យមើលយ៉ាង​សកម្មលើការ​នាំចូលក​សិផល​គ្រឿង​អេឡិច​ត្រូនិក​និង​បណ្ដា​ផលិតផល​ផ្សេងៗ​ របស់វៀតណាម។ ទន្ទឹមនឹ​ងនោះ យកចិត្តទុក​ដាក់​បញ្ជាណែនាំ​បណ្ដា​ក្រសួង​ស្ថាប័ន​ពង្រឹង​និងពង្រីក​ប្រសិទ្ធភាព​នៃយន្ត​ការសហ​ប្រតិបត្តិការ​ បង្កើត​យន្តការ​សហប្រតិបត្តិការ​ថ្មីលើគ្រប់វិស័យ​សំដៅជំរុញ​ទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រប​ង្កើនកិច្ចសហប្រតិបត្តិការ​នៅសមុទ្ធក្នុង​នោះមាន​ការ​បង្កើតខ្សែទូរ​ស័ព្ទ hotline រវាង កង​ទ័ព​ជើងទឹក​នៃប្រទេស​ទាំង​២ ជាដើម។

​ស្តីពីបញ្ហានៅសមុទ្រខាងកើត ប្រធានាធិបតី Widodo បានចែករំលែក ការព្រួយ​បារម្ភរបស់​វៀតណាម អំពីបំរ៉ែបំ​រួលដ៏​ស្មុគស្មាញ នាពេលថ្មីៗនេះ ហើយសង្កត់ធ្ងន់​ទៅលើសារៈ​សំខាន់នៃការ​រក្សាសន្តិភាព​ស្ថិរភាព​សន្តិ​សុខ​និងសុវត្ថភាព​នាវាចរណ៍ និងអាកាសចរណ៍។ លោក Widodo មានគោល​បំណង​ថា៖ ភាគី​ទាក់​ទិន នានា​ដោះស្រ័យ​ជំលោះដោយ​សន្តិវិធី​ដោយឈរ​លើច្បាប់អន្តរជាតិ ក្នុងនោះ មាន អនុសញ្ញា​អន្តរ​ជាតិ​ស្តីពីច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ អនុវត្តដ៏ត្រឹម​ត្រូវសេចក្តី ថ្លែង​ការណ៍ ស្តីពីក្រមប្រតិបត្តិសំរាប់​ភាគី​នានា នៅសមុទ្រខាងកើត (DOC) ខំប្រឹង​ប្រែងទទួល​បានក្រមប្រតិបត្តិ​សំរាប់​ភាគីនានា នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់​រហ័ស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ