15/11/2016 11:15 GMT+7 Email Print Like 0

ប្រធានាធិបតីអៀកឡង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ


ប្រធានាធិបតីអៀកឡង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ (VNA)

នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធានាធិបតីអៀកឡង់ លោក Micheal D.Higgins និងលោកជំទាវបានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ប្រធានា​ធិបតី អៀកឡង់ លោក Micheal D.Higgins បានជួបចរចារជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជួបសម្តែងការគួរសំជាមួយអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួប​សន្ទនា​ជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាមផ្សេងៗ ទៀត។ នៅបណ្ដាជំនួបសន្ទនា ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ។ ភាគីទាំងពីតបានឯកភាពបន្តសហការយ៉ាងជិតស្និតនៅវេទិការ​អន្តរជាតិ ដូចជា អ.ស.ប. ASEM និងក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប។ ស្តីពីបញ្ហា​លើ​សមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពទស្សនៈវិស័យដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ ជាពិសេសគឺសន្ធិញ្ញា​ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ