27/10/2015 09:35 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិក និងឥណ្ឌូនេស៊ីជួបសន្ទនានៅសេតវិមាន

ប្រធានាធិបតី​អាមេរិក លោកBarack Obama នាថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ បាន​ជួប​សន្ទនា​ជាមួយ​ប្រធានា​ធិបតី​ឥណ្ឌូ​នេស៊ី Joko Widodo ស្ដីអំពីបញ្ហាទំនាក់ទំនង​ទ្វេភាគី និង​ពហុភាគី។ តាម​ប្រភពព័ត៍មាន​ពីសេតវិមាន​ថា៖ ថ្នាក់​ដឹក​នាំទាំង​ពីររូប​ប្រមូល​ផ្តុំពិភាក្សា អំពីបណ្ដាវិធានការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បង្ការ​ប្រឆាំង​ភេរវ​កម្ម ហើយក្នុងនោះមានសន្តិសុខនាវាចរណ៍នៅសមុទ្រ​ខាង​កើត​។ ក្នុង​ដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​អាមេរិក​លើក​នេះ ក្រៅពីជំនួបសន្ទនា​ជាមួយ ប្រធានាធិបតីអាមេរិក លោកBarack Obama និងស​មាជិក​សភានានានេះ​ប្រធា​នាធិបតី​ឥណ្ឌូនេ​ស៊ី Joko Widodo ក៏មានជំនួប​សន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធ​ក្រុម​ហ៊ុន និងក្រុមហ៊ុន​អាមេរិក។ នឹង​មាន​កិច្ច​សន្យាសហ​ប្រតិបត្តិ​ការ និងវិនិយោគជា​ច្រើនត្រូវ​បានចុះ​ហត្ថ​លេខា ដោយមានតំលៃសរុប​ចំនួន​២០ពាន់​លាន​ដុល្លារ​អាមេរិក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ