17/10/2015 10:27 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកលោកObama នឹង​រក្សាទា​ហាន​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ក្រោយ​ឆ្នាំ​២០១៦​

មន្ត្រីជាន់ខ្ពស់របស់អាមេរិកបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក ​លោក Barack Obama នឹងរក្សាទាហាន​អាមេរិក​ចំនួន៥​ពាន់​៥​រយនាក់​នៅ​អាហ្វហ្គានីស្ថាន ខណៈដែលលោកចាកចេញ​ពីដំណែង​នាឆ្នាំ២០១៧។ តាម​នោះ លោក Obama នឹង​ពន្យាពេល​បញ្ចប់កា​រចូលរួម​របស់យោធាអាមេរិកនៅ​អាហ្វហ្គា នីស្ថាន ហើយ​នឹង​ផ្ទេរបញ្ហា​នេះជូន​សម្រាប់​អ្នក​ស្នង​តំណែង។ តាម​មន្ត្រីពោល​ខាង​លើថា លោក Obama មានបំណងដក​ទាហាន​ចេញ​ពីអាហ្វា​ហ្គានីស្ថាន​នាចុងឆ្នាំ ២០១៦។ ប៉ុន្តែ ក្នុងរយៈពេលកន្លងទៅ មេបញ្ជាការ​កង​ទ័ពអាមេរិក​ជាច្រើន មាន​ការ ជជែក​វែក​ញែក​ថា ជន​អាហ្វហ្គានីស្ថាន​ត្រូវការ​ជួយឧបត្ថម្ភ របស់អាមេរិកដើម្បី រុញថយក្រោយពួកឧទ្ទាម តាលី​ប៉ង់ និង​រក្សា​សមិទ្ធិ​ ដែល​ទទួលបាននារយៈពេល ១៤ឆ្នាំកន្លងទៅ ដោយ​មានជំនួយ​របស់​វ៉ាស៊ីនតោន​ឡើង​ដល់រាប់​ពាន់​លាន​ដុល្លា​ ក៏ដូច​ជាការបង្ហូ​ឈាមរបស់​ទាហាន​អាមេរិក​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ