13/08/2017 10:48 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកបន្តមានសេចក្តីប្រសាសន៍រឹងមាំចំពោះកូរ៉េខាងជើង


 ប្រធានាធិបតីអាមេរិកបន្តមានសេចក្តីប្រសាសន៍រឹងមាំចំពោះកូរ៉េខាងជើង 

ក្នុងបទអត្ថាធិប្បាយ​មួយលើបណ្តាញសង្គម Twitter របស់ខ្លួន នាថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​ ប្រធានា​ធិបតី​អាមេរិក​ លោក Donald Trump បានព្រមានថា៖ បណ្ដាវិធានកា​រយោធាត្រៀមខ្លួ​នជាស្រេចប្រសិ​ន​បើ ស.ប.ប.ក. មិន​បញ្ឈប់ទង្វើ បង្ករឿងហេតុទេ។ លោកក៏បាន​សង្កត់ធ្ងន់ទៅលើក្តីសង្ឃឹម​ថា៖ ថ្នាក់ដឹកនាំកូរ៉េ ​ខាងជើង លោក​ Kim Jong-un នឹងស្វែងរកដំណោះស្រាយផ្សេង​ៗ។ ក្នុងពេល នោះ រដ្ឋ​មន្ត្រីការ​ពារជាតិអាមេរិក លោក​ James Mattis នាថ្ងៃទី​១០ ខែសីហា បានឲ្យដឹងថា៖ ការ​ខំប្រឹងប្រែង​ការទូតកំពុងនាំ​មកនូវលទ្ធផល ហើយ​សង្កត់​ធ្ងន់​ថា​៖ វ៉ាស៊ីនតោននឹ​ងរក្សាទិសដៅនេះ។ បន្ទាប់ពីសេចក្តីប្រ​សាសន៍របស់​ប្រធានា ធិបតីអាមេរិ​ក អធិកាបតី​អាល្លឺម៉ង់​ លោកស្រី Angela Merkel បានប្រឆាំង​ជំទាស់​ ការប្រើប្រាស់អំពើហឹង្សាដើម្បី​ដោះស្រាយ​បញ្ហា ស.ប.ប.ក. ព្រមទាំង អំពាវនាវ ​ឲ្យភាគីទាក់ទិននានាសហប្រតិបត្តិ​ការជិតស្និទ្ធ​ថែមទៀត ជាពិសេសគឺអាមេរិ​ក ចិន ក៏ដូច​ជា ជ​ប៉ុននិងកូរ៉េខាងត្បូ​ង ដើម្បីប​ន្ធូស្រាលភាពតានតឹងក្នុ​ងតំបន់៕​ 
 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ