17/02/2016 09:55 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម


ប្រធានាធិបតីអាមេរិកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

នាថ្ងៃទី១៦ ខែ​កុម្ភះ ឆ្នាំ២០១៦ នៅខាងក្រៅសន្និសីទជាន់ខ្ពស់ពិសេស អាស៊ាន-អាមេ​រិក នាយក​រដ្ឋមន្ត្រីវៀត​ណាម បាន​មាន​ជំនួប​សន្ទនា ជាមួយប្រធានាធិបតីអាមេរិក​លោក Barack Obama ។ នៅទីនេះ ប្រធានា​ធិបតី លោក Barack Obama បានជូនដំ​ណឹង​ថា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀត​ណាម នាខែ​ឧសភាខាង​មុខ​នេះ។ នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក​ Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ដំណើរ​ទស្សនកិច្ច​លើក​នេះនឹង​រួម​ចំណែក​បើក​ទូលាយ​ដំណាក់​កាល​សហប្រតិបត្តិការថ្មី​ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្នុងទំនាក់​ទំនង​ដៃគូ កិច្ចសហប្រតិបត្តិ​ការ​លើគ្រប់​ជ្រុង​ជ្រោយ រវាងប្រទេសទាំងពីរ នាំទំនាក់ទំនងវៀតណាម និងអាមេរិក​ឡើងកំពស់ថ្មី។

​នៅក្នុងជំនួបនេះនាយករដ្ឋមន្រ្តីវៀតណាម និងប្រធានាធិបតីអាមេរិកបានពិភាក្សា អំពីបណ្ដាបញ្ហាអន្តរជាតិ និងតំបន់​ដែលបាន​យកចិត្ត​ទុក​ដាក់​ដូចគ្នា​។ នា​យករដ្ឋមន្ត្រី លោក Nguyen Tan Dung បានអោយដឹង​ថា៖ វៀត​ណាម​ព្រួយ​បារម្ភ​យ៉ាងខ្លាំង ចំពោះស្ថានភាពនៅសមុទ្រខាងកើត កាន់តែស្មុគ្រស្មាញពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ គំរាម​គំហែង​ទៅលើសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍​​និងអាកាសចរណ៍។ នាយករដ្ឋមន្ត្រី បាន​ស្នើភាគី​អាមេរិក ត្រូវ​មាន​សម្លេងខ្លាំងក្លា​និង​សកម្មភាពជាក់​ស្ដែង​ជាងទៀត ប្រសិទ្ធិភាព​ជាងទៀត ដើម្បីបញ្ចប់រាល់​សកម្មភាព​ផ្លាស់​ប្តូរស្ថាន​ភាពដើម​ នៅសមុទ្រខាងកើត ជាពិសេសគឺការកសាង​កោះសប្បនិ​មិត្តនានា​ដោយ​ទ្រង់​ទ្រាយ​ធំ គោរព​និងអនុវត្តគ្រប់​គ្រាន់​សេចក្តីថ្លែង​ការណ៍រួម របស់ភាគីនានា​អំពីសមុទ្រ​ខាង​កើត ( DOC) និងទទួល​បាន​កិច្ច​ព្រម​ព្រៀង ស្ដីអំពីក្រមប្រតបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។ ប្រធានាធិបតី លោក Barack Obama បានអះអាងថា៖ អាមេរិកព្រួយ​បារម្ភជាច្រើន ​អំពី​ស្ថានភាព​នៅសមុទ្រខាងកើត និងគាំទ្រ​ខ្លាំង​ក្លាការ​ខំប្រឹង​ប្រែង​ការ​ទូត និងដំ​ណើការដោះស្រាយបញ្ហាជំលោះនៅសមុទ្រ​ខាងកើត តាមរយៈច្បាប់ ដោយផ្អែក​ទោលើមូល​ដ្ឋានច្បាប់​អន្តរជាតិ ពិសេសគឺអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំ​ពីច្បាប់​សមុទ្រ​ខាង​កើត​ឆ្នាំ​១៩៨២ និង DOC៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ