12/10/2015 09:51 GMT+7 Email Print Like 0

ប្រធានាធិបតីស៊ីលីវាយតំលៃខ្ពស់ចំពោះកិច្ចព្រមព្រៀង TPP


ប្រធានាធិបតីស៊ីលីវាយតំលៃខ្ពស់ចំពោះកិច្ចព្រមព្រៀង TPP (Image: VNA)

នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៥ ប្រធានាធិបតីស៊ីលី លោកស្រី Michelle Bachelet បានអះអាងថា៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) គឺជាដំណើរការធ្វើសមាហរណកម្មពោរពេញទៅដោយមហិច្ឆតាដោយមានការចូលរួមរបស់ប្រទេសជាសមាជិកចំនួន ១២ ប្រទេសក្នុងតំបន់ដែលមានការអភិវឌ្ឍន៍​សេដ្ឋកិច្ចសកម្មបំផុតលើពិភពលោកក្នុងសតិវត្សទី ២១។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកស្រី  Michelle Bachelet បានសង្កត់ធ្ងន់ថា៖ ការដែលប្រទេសស៊ីលីគឺជាសមាជិករបស់ TPP បានបង្ហាញនូវគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិដ៏ស៊ីជម្រៅ ដែលប្រទេសនេះកំពុងអនុវត្តក្នុងអំឡុង ២៥ ឆ្នាំ កន្លងទៅ។ ទោះបីជានៅមានបញ្ហារសើបក្នុងរពេលចូលរួម TPP ដូចជា​បញ្ហាកម្មសិទ្ធ ឬផលតផលជីវសាសស្ត្រ ក្តីប៉ុន្តែស៊ីលីទទួលបានកិច្ចព្រមព្រៀងសមភាពដែលសមស្របនឹងផលប្រយោជន៍នៃប្រទេសនេះ។ តាមលោកស្រី Bachelet ថា៖ បណ្ដាអ្នកចរចារនិងអ្នកពិគ្រោះយោបល់​ស៊ីលីបានការពារផលប្រយោជន៍ជាតិ ហើយ TPP នឹងបើកចេញឱកាសថ្មីជាច្រើនសំរាប់អ្នកនាំចេញដោយសារផលិតផលរបស់ស៊ីលីជ្រៀតចូលទីផ្សារអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ