27/10/2015 09:35 GMT+7 Email Print Like 0

ប្រធានាធិបតីស៊ីរីត្រៀមខ្លួនជាស្រេចរៀបចំការបោះឆ្នោត


ប្រធានាធិបតីស៊ីរីត្រៀមខ្លួនជាស្រេចរៀបចំការបោះឆ្នោត (Image: VNA)

នាថ្ងៃទី២៥ខែតុលាឆ្នាំ២០១៥ ទីភ្នាក់​ងារសារ​ព័ត៌មាន​ក្នុង​តំបន់បានដកស្រង់​ ពាក្យ​សំដី​របស់​សមាជិក​សភា​រុស្ស៊ី​មួយ​រូប​ លោក Aleksandr Yushchenko ដែល​បានទៅបំពេញទស្សនកិច្ចនៅស៊ីរី បានឲ្យដឹងថា៖ ប្រធានា​ធិបតីស៊ីរី​លោក​Bashar​ Al ​Assad បាន​ប្រកាស​ត្រៀម​ខ្លួន​ជាស្រេច​រៀបចំ​ការ​​បោះឆ្នោត​រដ្ឋស​ភា និង​​ប្រធានាធិបតី​មុន​កាល​កំណត់​ហើយ​លោក​ត្រៀម​ខ្លួន​ជាស្រេចចូលរួមការ​បោះឆ្នោតនេះ។ ប្រធានាធិបតី Al Assad បានសង្កត់ធ្ងន់ថា៖

លោកនឹងរៀបចំ​ការបោះឆ្នោតដោយមានការចូលរួម នៃភាគីនយោបាយទាំងអស់នៅស៊ីរី ដែលមាន​គោល​បំណង​កសាង​​​ប្រទេសស៊ីរីសម្បូរ​រុងរឿង​មួយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ