08/10/2016 12:27 GMT+7 Email Print Like 0

ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ


ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ (VNA)

នាថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៦ ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ លោក Hassan Rouhani បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៥ ដល់ទី ៧ តុលា ឆ្នាំ ២០១៦​ តាមសេចក្តី​អញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានជួបសន្ទនា​ជាមួយអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបចរចារជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង​ជួប​សន្ទនា​ជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ក្នុងបណ្ដា ជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ច​សហប្រតិបត្តិការ​លើគ្រប់ជ្រុងជ្រោយ ឯកភាពរៀបចំសម័យប្រជុំលើកទី ៩ គណៈកម្មាធិការអន្តររដ្ឋាភិបាល​វៀតណាម- អ៊ីរ៉ង់សំដៅអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលទទួលបានក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតី Hassan Rouhani។ ភាគីទាំងពីរបានអះអាងខំប្រឹងប្រែងជាមួយគ្នាដើម្បីការជឿនលឿននិងភាពសម្បូររុងរឿងនៅអាស៊ីក្នុងនោះមានអាស៊ាន។​ វៀតណាមនិងអ៊ីរ៉ង់ក៏នឹងខំប្រឹងប្រែងទទួលបានតំលៃពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២ ពាន់លានដុល្លាអាមេរិកនាពេលខាងមុខ។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាទៅវិញទៅមកសហប្រតិបត្តិការលើវិស័យព័ត៌មាននិងផ្សព្វផ្សាយនិង​កិច្ចព្រមព្រៀងលើកលែងទដ្ឋាការសំរាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍រួមវៀតណាម-អ៊ីរ៉ង់ ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងការពិគ្រោះយោបល់និងផ្លាស់ប្តូរព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងរត់ពន្ធជួញដូរទំនិញគ្រឿងញៀនខុសច្បាប់ បទល្មើសឆ្លងដែននិងបទល្មើសលើបណ្តាញអ៊ីនធឺណែត។

ក្នុងកាលៈទេសៈ ស្ថានភាពលើពិភពលោកកំពុងមានការផ្លាស់ប្តូរច្រើននិងស្មុគស្មាញ ថ្នាក់ដឹកនាំទាំងពីររូបបានជឿជាក់ថា៖ សន្តិភាពនិងស្ថិរភាពនៅអាស៊ី-អាគ្នេយ៍និងអាស៊ីខាងលិចគប្បីរក្សា ដើម្បីផលប្រយោជន៍រួមនៃសហគមន៍អន្តរជាតិ។ ភាគីទាំង​ពីរបានសង្កត់ធ្ងន់ថា៖ សហគមន៍អន្តរជាតិគប្បីប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មនិងជ្រុលនិយម ហើយគាំទ្របណ្ដាការសន្ទនាស្តីពីគោលនយោបាយនិងកិច្ច សហប្រតិបត្តិការស្តីពីបញ្ហានេះ៕ 

តាម VOV5 -​ វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ