19/06/2016 10:21 GMT+7 Email Print Like 0

ប្រធានាធិបតីរុស្ស៊ីផ្តោតសំខាន់ទៅលើទំនាក់ទំនងជាមួយ EU និងអាមេរិក


ប្រធានាធិបតីរុស្ស៊ីផ្តោតសំខាន់ទៅលើទំនាក់ទំនងជាមួយ EU និងអាមេរិក (Image: VNA)

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន​ប្រកាស ត្រៀម​ខ្លួន​ជាស្រេច​ប្រក្រតី​ទំនាក់​ទំនង ដែលបានបែកបាក់ជាមួយ EU​ ប៉ុន្តែ សង្កត់ធ្ងន់​ថា៖ លោក​ខាងលិច​គប្បី​ទទួល​ខុសត្រូវ​អំពី​ស្ថានភាព​អាក្រក់​ទៅ​ៗក្នុង​ទំនាក់ទំនងនេះ។ ថ្លែង មតិនៅវេទិការសេដ្ឋកិច្ចអន្តរជាតិលើកទី ២០ ដែល​កំពុង​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង Saint Peteburg ប្រធានាធិបតី Putin បានសង្កត់ធ្ងន់​ថា៖ សហភាពអឺរ៉ុប (EU) នៅជាដៃ​គូពាណិជ្ជ កម្មសំខាន់​របស់​រុស្ស៊ី ប៉ុន្តែ ការដាក់​ទណ្ឌកម្មរបស់ប្លុកនេះទៅលើរុស្ស៊ី ដែលទាក់ទិនដល់បញ្ហា នៅអ៊ុយក្រែន​បាន​នាំ​ឲ្យ​មាន​ការបែក​បាក់ ក្នុងទំនាក់ទំនងទ្វេភាគី។ ក្រៅពីនោះ ប្រធានាធិបតី រុស្ស៊ីបាន​រិះគន់​យ៉ាងខ្លាំង​ក្លាការរីក​រាល​ដាល​ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង​NATO ព្រមទាំង​ព្រមានថា៖ ប្រសិន​បើប្លុកយោធា​នេះបន្ត​គោល​នយោបាយ​​ប្រឆាំងរុស្ស៊ី ដោយឯតោភាគីនោះនឹងនាំទៅដល់ផលវិបាក​ដ៏ធ្ងន់ធ្ងរ។ លោក​Putin បានអះ​អាង​ថែម​ទៀត​ថា៖ រុស្ស៊ីមិនចង់កើតមានសង្គ្រាមត្រជាក់ថ្មីណាមួយ​ទេ ហើយប្រសិន​បើភាគីទាំងពីរ​សហការ​ការពារ​ខ្លួន​ឯង​នោះគឺជៀស​វៀង​គ្រោះអា​សន្ននេះ។ ប្រធានាធិបតីរុស្ស៊ីបានប្រកាសថា៖ រុស្ស៊ីនឹង​សហប្រតិបត្តិការជាមួយ​បេក្ខជន​ណាដែល​នឹងត្រូវបាន​ជ្រើសរើស​ធ្វើ​ជាប្រធានាធិបតីអាមេរិ​កជាបន្ត។ ប៉ុន្តែ លោកលើកច្បាស់ថា៖ ម៉ូស្គូគ្មាន​គោលបំណង​ចង់ឲ្យ វ៉ាស៊ីន​តោនធ្វើអន្តរាគ​មន៍ក្នុងបញ្ហារបស់រុស្ស៊ីទេ។ ក៏ក្នុង​សេចក្តី​ប្រកាសពោល​ខាង​លើដែរ​លោក​ Putin​បានឯកភាពជាមួយការផ្តើមគំនិតរបស់វ៉ាស៊ីនតោន អំពីការឯភាពក្រុមប្រឆាំង​ចូលក្នុងរដ្ឋាភិបាល​ស៊ីរីបច្ចុប្បន្ន​ហើយសង្កត់ធ្ងន់​ថែមទៀតថា៖ ប្រធា​នាធិបតីស៊ីរី​លោក Bashar al Assad បានឯកភាព​អំពីភាព​ចាំបាច់ត្រូវ​មានដំណើរ​ការនយោ​បាយមួយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ