30/10/2014 08:58 GMT+7 Email Print Like 0

ប្រធានាធិបតីតង់សានីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម ប្រកបដោយជោគជ័យ


ប្រធានាធិបតី Jakaya Mrisho Kikwete ជួបសម្ដែងការគួរសមអគ្គលេខាបក្ស Nguyen Phu Trong

នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ប្រធានាធិបតីតង់សានី លោក Jakaya Mrisho​​​​​​​​​​​ Kikwete បាន​​ចាកចេញពីរដ្ឋធានីហាណូយ ដោយបានបញ្ចប់​ដំណើរទស្សនកិច្ចថ្នាក់រដ្ឋចាប់ពីថ្ងៃទី២៦​ដល់​ថ្ងៃទី​២៨ ខែតុលា តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានាធិបតីតង់សានី ​បានមានជំនួប​សន្ទនា​​​ជាមួយប្រធានរដ្ឋ Truong Tan Sangជួបសម្ដែងការ​គួរសម​អគ្គលេខាបក្ស​កម្មុយ​នីស្ត​វៀត​ណាម លោក Nguyen Phu Trong ប្រធានរដ្ឋសភា Nguyen Sinh Hung ។ នៅក្នុង​ជំនួប​ទាំង​​នេះ​ ភាគីទាំងពីរ​បានផ្លាស់ប្តូរបណ្ដាបញ្ហានៅក្នុងតំបន់​និងអន្តរជាតិ​ ដែល​យកចិត្ត​ទុកដាក់​ដូច​គ្នា ​ឯកភាពបន្ដសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយគ្នានៅក្នុងបណ្ដាវេទិកាតំបន់​និងអន្តរ
ជាតិរួមចំណែកកសាងពិភពលោកមួយ ប្រកបដោយសមភាព ប្រជាធិបតេយ្យជាង ដើម្បី​សន្តិភាព​ ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ភាគីទាំងពីរក៏បានឯកភាព​បង្កើន​ទំនាក់​ទំ​នងនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញខ្លាំងសកម្មភាពកិច្ចការ​បរទេស​ប្រជាជន ចងមេត្រីភាពរវាងបណ្ដាទីក្រុងធំៗ ដើម្បីលើកកំពស់ថែមទៀតការ​យល់​ដឹង​រវាង​ប្រជាជននៃ​ប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានឯកភាពបង្កលក្ខណះងាយស្រួល ដើម្បី​បណ្ដាគំរោងការណ៍សហ​ប្រតិបត្តិ​ការកសិកម្ម ទូរគមនាគមន៍បានលាតត្រដាង​អនុវត្តយ៉ាងឆាប់ៗ ជំរុញកិច្ចសហប្រតិបត្តិ​ការ ​លើ​បណ្ដា​វិស័យវិនិយោគ ​ពាណិជ្ជកម្ម អប់រំ …លៗ។

មុននោះនារសៀលថ្ងៃទី២៨តុលា ក្នុងជំនួបសន្ទនាជាមួយប្រធានាធបតីតង់ហ្សានី​ លោក Jakaya​​ Mrisho Kikwete ប្រធានរដ្ឋសភាវៀតណាម លោក​ Nguyen Sinh Hung បានអះអាងថា វៀត​​ណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងមិត្តភាព ប្រពៃណីជាមួយ តង់ហ្សានី​។ រីឯខ្លួនវិញ លោក Jakaya MrishoKikwete បានសង្កត់ធ្ងន់ថា នឹងធ្វើអស់ពីកម្លាំង កាយ​ចិត្ត ដើម្បីជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណី ល្អប្រសើររវាងប្រជាជន នៃប្រទេស​ទាំង​ពីរ វៀតណាមនិងតង់ហ្សានី៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ