04/06/2016 12:06 GMT+7 Email Print Like 0

ប្រធានាធិបតីដាស់តឿនរដ្ឋសភាអនុម័តលើ UNCLOS


ប្រធានាធិបតីដាស់តឿនរដ្ឋសភាអនុម័តលើ UNCLOS (Image: VNA)

នាថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៦ ប្រធានាធិបតីអាមេរិក លោគ Barack Obama បានដាស់តឿនរដ្ឋសភានៃប្រទេសនេះអនុម័តលើអនុញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ថ្លែងមតិនៅវិទ្យាស្ថានបណ្ឌិតសភាកងទ័ពជើងអាកាសនៅរដ្ឋ Colorado ប្រធានាធិបតី Barack Obama បានឲ្យដឹងថា៖ ប្រសិនបើអាមេរិកព្រួយបារម្ភជាពិតប្រាកដអំពីទង្វើរបស់ចិននៅសមុទ្រខាងកើតព្រឹទ្ធសភាអាមេរិកគប្បីជួយពង្រឹងសេចក្តី​សំអាងដោយការអនុម័តលើ UNCLOS។​ 

សេតវិមានជឿជាក់ថា៖ ការមិនអនុម័តលើ UNCLOS របស់រដ្ឋសភាអាមេរិកបានធ្វើឲ្យសេចក្តីសំអាងដោះស្រាយជំលោះដោយសន្តិវិធីនៃប្រទេសនេះទន់ខ្សោយ។ សេចក្តីអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama ត្រូវបាននាំចេញ ក្នុងការលៈទេសៈ តុលាការអជ្ញាកណ្ដាលអចិន្ត្រៃយ៍ (PCA) ប្រចាំនៅទីក្រុង ឡេអេហ៊ូឡង់ នឹងចេញសាលក្រមអំពីរឿងហេតុហ្វីលីពីនប្តឹងតវ៉ាចិនដែលទាក់ទិនដល់សេចក្តីប្រកាស អធិបតេយ្យភាព​របស់ចិននៅសមុទ្រខាងកើត៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ