23/10/2015 09:20 GMT+7 Email Print Like 0

ប្រធានាធិបតីចិនអញ្ជើញជួបចរចារជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស


ប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron
នៅសន្និសីទកាសែត (រូបថត៖Xinhua/TTXVN)

ក្នុងក្របខ័ណ្ឌ​នៃដំណើរ​ទស្សនកិច្ចជាផ្លូវការ​នៅចក្រភព​អង់គ្លេស នា​ថ្ងៃទី២១ខែតុលាឆ្នាំ២០១៥ ប្រធានាធិបតី​ចិន​លោក​ Xi Jinping បានអញ្ជើញជួប​ចរចា ជាមួយ​នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron។ ថ្លែងមតិ​នៅ​សន្និ​សីទ​កាសែតបន្ទាប់​នោះ នាយករដ្ឋមន្រ្តីអង់គ្លេស​បានសំដែង​ក្ដី​សោមនាស្សរីករាយ ចំពោះមុខការដែល​ប្រទេស​ទាំងពីរ​ទទួល​បានកិច្ច​ព្រមព្រៀង​កសាងរោង​ចក្រអគ្គី​សនី នុយក្លេអ៊ែរថ្មី​ Hinkley នៅ​អង់គ្លេស​ដោយ​មាន​ទុន​វិនិយោគ​មួយចំណែក​របស់ ចិន។ ថ្នាក់ដឹកនាំ​ទាំងពីរក៏បា​នពិភាក្សា អំពីបញ្ហាផ្សេងៗទៀតដូចជា​សន្តិសុខ បណ្ដាញ​អ៊ីន​ធឺណែត​សិទ្ធិមនុស្ស ប្រឆាំងភាពក្រីក្រលើទូទាំង​ពិភពលោក​និង អភិវឌ្ឍន៍ទ្វីបអាហ្វ្រិកផង​ដែរ។

បន្ទាប់ពីសន្និសីទកាសែត ថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញ​ចូលរួម​សិក្ខាសាលា​រវាង​អង្គភាព​អាជីវកម្ម​នៃប្រ​ទេស​ទាំង​ពីរ ហើយធ្វើក្សិណសាក្សីពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសហប្រតិ​បតិ្ត​ការថ្មី នានាក្នុងតំលៃចំនួន​៣០ពាន់​លាន​ផោន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ