14/07/2017 09:59 GMT+7 Email Print Like 0

ប្រធានស្ថាប័នតំណាងការទូតវៀតណាមនៅឯបរទេសមានការទទួលខុសត្រូវអភិវឌ្ឍន៍ទំនាក់ទំនងឲ្យបានស៊ីជំរៅនិងជាក់ស្ដែង


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyễn Thị Kim Ngân បានអញ្ជើញជួបសន្ទនាជាមួយប្រធានបណ្ដាស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅឯបរទេសអាណត្តិ២០១៧- ២០២០ (រូបថត៖VOV)

នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ជួបសន្ទនាជាមួយប្រធានបណ្ដាស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅឯបរទេសអាណត្តិ២០១៧ - ២០២០​។ ប្រធានរដ្ឋសភាបានលើកច្បាស់ថា ចំពោះមុខបម្រែបម្រួលដ៏ឆាប់រហ័សនៃស្ថានភាពនយោបាយសន្តិសុខលើពិភពលោកនោះ ប្រធានបណ្ដាស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅឯបរទេសត្រូវមានការទទួលខុសត្រូវអភិវឌ្ឍន៍ទំនាក់ទំនងឲ្យបានស៊ីជំរៅនិងជាក់ស្ដែងថែមទៀត។

“ដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមទទួលបានលទ្ធផលសំខាន់ៗ ដែលជួយបើកចេញឱកាសថ្មីដើម្បីទាក់ទាញប្រភពកម្លាំងបម្រើការអភិវឌ្ឍន៍ ជំរុញកំណែទម្រង់ក្នុងប្រទេស។បណ្ដាស្ថាប័នតំណាងនៅ​ឯបរទេសចាំបាច់ត្រូវសហការជាមួយស្ថាប័ន អង្គការនិងសហគ្រាសនៅក្នុងប្រទេសដើម្បីផ្សព្វផ្សាយសក្ដានុពល ទាក់ទាញការវិនិយោគពីបរទេសនិងពន្លឿនពាណិជ្ជកម្ម”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ