26/11/2016 10:30 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦


មន្រ្តី​រដ្ឋាភិបាល Madagascar និងតំណាងគណៈកម្មាធិការរៀបចំសន្និសីទទទួលោក Tran Dai Quang និងលោកជំទាវ នៅព្រលានយន្តហោះ Ivato

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាម លោក Tran​ Dai Quang និង​លោកជំ​ទាវ​បានអញ្ជើញ​ទៅដល់​រដ្ឋធានី Antananarivo ប្រទេស​ Madagasca ចាប់ផ្តើម​ដំណើរ​ទស្សន​កិច្ច​ចូល​រួម​សន្និ​សីទ​ជាន់ខ្ពស់ Francophone លើក​ទី​១៦ ដែល​ប្រព្រឹត្តទៅពីថ្ងៃទី២៦ដល់​ថ្ងៃទី២៧ ខែវិច្ឆិកា តាម​សេចក្តី​អញ្ជើញ​របស់ ប្រធា​នាធិបតីសាធារណរដ្ឋ Madagascar លោក Hery Rajaonarimampianina និង លោកជំទាវ។
ទទួល​ប្រធា​ន​រដ្ឋ​លោក Tran Dai Quang និងលោកជំទាវនៅព្រលាន យន្តហោះអន្តរ​ជាតិ Ivato មានវត្តមាន​នាយក​រដ្ឋមន្ត្រី​ Madagascar លោក Olivier Mahafaly Solonandra​ sana តំណាង​គណៈ​ចាត់​តាំង​សន្និសីទ​ជាន់​ខ្ពស់​ Francophone លើកទី១៦ និងតំណាង​វៀត​ណាម​ច្រើនរូបទៀត។

​ដោយចូលរួមជាសមាជិកភាពនៃសហគមន៍ Francophone នេះ វៀតណាមមាន​ឱកាស​បើក​ទូលាយ​កិច្ចសហប្រ​តិបត្តិ​ការ ជាមួយប្រទេសអាហ្វ្រិកជាច្រើន។ទន្ទឹម​ជាមួយ​គ្នា​នោះ ការចូលរួមសហគមន៍​ F​rancophone គឺ​សំដៅ​អនុវត្ត​ជាក់​ស្តែង​នូវ​គោល​មាគ៌ាកិច្ច​ការបរទេស​ពហុភា​គី និងពហុបែបទំនាក់ទំនងអន្តរជាតិ ម្ចាស់​ការ សកម្ម​ធ្វើ​សមាហរណកម្មអន្តរជាតិ របស់វៀតណាម តាមនោះ រួមចំណែកសម្រាប់សន្តិភាពនិង​ភាពសម្បូរ​រុង​រឿងលើ​ពិភពលោក​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ