26/06/2017 10:07 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Tran Dai Quang នឹងអញ្ជើញទៅ​បំពេញទស្សន​កិច្ច​ជាផ្លូវការ​នៅរុស្ស៊ី​និង​បេឡារុស​


ប្រធានរដ្ឋ លោក Tran Dai Quang នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ រុស្ស៊ីនិងបេឡារុស

ទទួលសេចក្តី​អញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង​ប្រធានាធិបតីបេឡា រុស លោក Alexander Lukashenko ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោក​ជំទាវនឹង​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​​​ជាផ្លូវ​ការ នៅសហព័ន្ធ រុស្ស៊ីនិងសាធា​រណរដ្ឋបេឡារុស ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់​ថ្ងៃទី១ ខែកក្ក​ដា ឆ្នាំ២០១៧។
 
ដំណើរ​ទស្សនកិច្ចនេះ គឺសំដៅរួមចំណែកអនុវត្ត គោល​មាគាកិច្ចការបរទេស ពហុបែប ពហុភាគី ពង្រឹង​និង​ពង្រីក​​ទំនាក់ទំនង ជាមួយមិត្តភក្តិប្រពៃណី ជាពិសេស ជម្រុញកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ។ ក្នុង​ដំណើរ​​ទស្សនកិច្ច​នេះ ភាគីទាំងពីរ នឹងពិភាក្សា វាយតម្លៃទៅ លើសកម្មភាព​សហប្រតិបត្តិការ​នាពេល​កន្លង ទៅធ្វើ​ការ ផ្លាស់ប្តូរមតិលើបណ្តាបញ្ហាអន្តរជាតិ និងឯកភានូវវិធាន​ការមួយ​ចំនួន​សំដៅ​ជម្រុញ កិច្ច​សហប្រតិបត្តិការ​​នាពេលខាងមុខ៕

តាម​  VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាអត្ថបទបានផ្សាយ