25/11/2016 10:34 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Tran Dai Quang ទៅបំពេញទស្សនកិច្ចនៅទីក្រុង Mila និងតំបន់ Lombardia


ប្រធានរដ្ឋ លោក Tran Dai Quang ទៅបំពេញទស្សនកិច្ចនៅទីក្រុង Mila និងតំបន់ Lombardia ភាគខាងជើងអ៊ីតាលី

នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមម៉ោងតំបន់ (នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា តាម​ម៉ោង​ហាណូយ) ប្រធាន​រដ្ឋ ​លោក Tran Dai Quang និងភរិយា រួមជាមួយគណៈប្រតិភូ​ជាន់ខ្ពស់​វៀត​ណាម បាន​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​ នៅទីក្រុង Mila និងតំបន់​ Lombardia ភាគខាង​ជើង​អ៊ីតាលី។

​មុននោះ ក្នុងដំណើរបំពេញទស្សនកិច្ចនៅអ៊ីតាលី នាពេលថ្ងៃត្រង់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តាម​ម៉ោង​តំបន់ នៅ​ទីក្រុង​ Roma ប្រធាន​រដ្ឋ លោក Tran Dai Quang បានជួបសន្ទ​នា​ជាមួយ​នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi។ ថ្នាក់ដឹកនាំទាំងពីររូបបាន​សង្កត់​ធ្ងន់ថា៖ បណ្ដាការខំប្រឹងប្រែង​ធំធេង របស់​គ្រប់​ក្រ​សួង ស្ថាប័ន របស់ភាគីទាំង​ពីរក្នុង​ការអនុវត្តកិច្ចព្រម​ព្រៀង គំរោង​ការណ៍ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរ​អភិវឌ្ឍន៍​ខ្លាំង​ក្លា លើគ្រប់ជ្រុងជ្រោយ និងចីរភាព។

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ