24/08/2016 10:32 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​អុជធូប​គោរព​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ​


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោក ប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី៧១ នៃទិវាបដិវត្តន៍ខែសីហា បុណ្យជាតិ​ថ្ងៃទី២កញ្ញា និង លើកទី​៤៧ឆ្នាំនៃ​ទិវាលោក​ប្រធាន​ហូជីមិញ​ទទួលមរណភាព​ថ្ងៃ​ទី២កញ្ញា ក៏ជារយៈ​ពេល​៤៧ឆ្នាំអនុវត្ត​មត​កសាសន៍​របស់​លោក​នោះ នា​ព្រឹក​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀត​ណាម លោកស្រី Nguyen Thi Kim Ngan និង​គណៈ​ប្រតិភូរដ្ឋសភា​វៀតណាម បានអញ្ជើញ​ទៅអុជធូបគោរពវិញ្ញាណក័្ខន្ធ​លោក​ប្រធាន​ហូជីមិញ​នៅ​បរិវេណ​វិមាន​ប្រធាន​រដ្ឋ។

​ក្នុងការជួបសំណេះសំណាល ជាមួយកម្មាភិបាលនៅមណ្ឌលកេរ្ត៍ដំណែល ​លោកប្រ​ធានហូជីមិញ លោកស្រី Nguyen Thi Kim Ngan មានបំណងថា មណ្ឌល​កេរិ៍្តដំណែល​នឹង​បន្ត បំពេញ​ល្អថែម​ទៀត​នូវភារកិច្ច​ដែលបាន​បក្សរដ្ឋ​និង​ប្រជាជន​ប្រគល់នោះគឺរក្សា ពង្រឹងនិង ពង្រីកនូវតម្លៃរបស់វត្ថុតាង ដែល​ធ្លាប់ផ្សាភ្ជាប់ជាមួយ​ជីវភាព​ធ្វើសកម្មភាព​បដិវត្តន៍​របស់ លោក​ប្រធានហូជីមិញដើម្បីមរតកឲ្យជំនាន់​ក្រោយៗ​។ ទន្ទឹមជាមួយគ្នា​នោះ លោក​ស្រីក៏​មាន បំណង​ចង់ឲ្យកម្មាភិបាល​នៅ​ទី​នេះបំពេញ​ល្អភារកិច្ច​ឧទ្ទេសនាម ជាមួយប្រជាជន​ទូទាំង ប្រទេស​និង​មិត្តភក្តិ​​អន្តរជាតិយល់ច្បាស់ អំពីជីវិតនិងបុព្វហេតុរបស់លោក​ប្រធាន​ហូជីមិញ ទៀតផង៕

 

តាម V0V5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ