08/08/2016 10:18 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញភារកិច្ចការងារនៅខេត្ត Vinh Long


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរសុខទុកនិងធ្វើការនៅមហាវិទ្យាល័យ គរុកោសល្យបច្ចេកទេសVinh Long (រូបថតៈ Bao Vinh Long)

នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅខេត្ត Vinh Long ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim  Ngan បាន​អញ្ជើញទៅសាកសួរសុខទុកនិងធ្វើការនៅមហាវិទ្យាល័យគរុកោសល្យបច្ចេកទេស​ Vinh Long។ មហា​វិទ្យា​ល័យ​​នេះជាសាលាដែលបណ្តុះបណ្តាលគ្រូបង្រៀងវិជ្ជាជីវៈនិងកម្មាភិបាលបច្ចេកទេសរាប់ពាន់នាក់សម្រាប់បណ្តាខេត្តនៅ​វាល​សណ្តទន្លេ Cuu Long និងខេត្តដទៃៗទៀត។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសោមនាស្សរីករាយនិងសំណូមពរឲ្យមហាវិទ្យាល័យគរុកោ សល្យបច្ចេកទេស Vinh Long បន្តខិតខំប្រឹងប្រែងថែមទៀតសំដៅរួមចំណែកចូលក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់សម្រាប់តំ​បន់​វាល​សណ្តទន្លេ Cuu Long និយាយដោយឡែកនិងបម្រើបុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិនិយាយរួម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ