14/03/2017 14:51 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien

នាព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបធ្វើ​ការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan  បានសំណូមពរ​ខេត្ត នេះ គប្បីធ្វើអាជីវកម្មរាល់បេតិកភ័ណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រនិងប្រៀបខ្លាំងរបស់តំបន់ ដើម្បីបង្កើតការទាក់ទាញដោយឡែកសម្រាប់ផ្នែកទេសចរណ៍។ លោកស្រីប្រធានរដ្ឋសភាមានប្រសាសន៍ថា៖ 

“ខេត្ត Dien Bien ក៏មានលក្ខណៈស្រដៀងនឹងខេត្ត Lai Chau និងខេត្តប៉ែកពាយព្យមួយចំនួនទៀតដែរ ប៉ុន្តែ ខេត្ត Dien Bien ជាកន្លែងពោរពេញទៅដោយរមណីយដ្ឋាននិងទេសចរណ៍អេគូឡូស៊ី ហើយនៅទីនេះជាកន្លែងរសើនៅនៃជនជាតិ មួយចំនួនទៀត។ ទាំងអស់នេះជាលក្ខណៈល្អសម្រាប់ធ្វើអាជីវកម្មវិស័យទេសចរណ៍វប្បធម៌សមស្រប​”។

អញ្ជើញចូលរួមក្នុងពិធីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky មានបំណងចង់ឲ្យរដ្ឋសភា រដ្ឋាភិបាល​ផ្តោតការវិនិយោគទៅលើមធ្យោបាយផ្សព្វផ្សាយទូរទស្សន៍សម្រាប់់បងប្អូនជនរួមជាតិភាគតិច។ ដើម្បីទាក់ទាញភ្ញៀវទេសចរមកជាមួយខេត្ត Dien Bien នោះ លោក Nguyen The Ky ផ្តល់មតិថា៖       

“សារមន្ទីរ Dien Bien និងបេតិកភ័ណ្ឌដទៃទាំងអស់នោះពុំទាន់គ្រប់គ្រាន់ទេ 
ដើម្បីឆ្លុះបញ្ចាំងនូវភាពអស្ចារ្យនៃយុទ្ធជ័យ Dien Bien Phu។ ខ្ញុំគិតថា នេះមិនត្រឹមតែជានិមិត្តរូបនៃជ័យជម្នះរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃជ័យជម្នះ របស់មនុស្សលោកនិងបំណងប្រាថ្នាឯករាជ្យសេរីភាពទៀងផង។ ភ្ញៀវទេសចរបរទេសមកទស្សនានៅទីនេះក៏មានមោទនៈអំពីប្រការនេះផងដែរ”។

ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien បានបញ្ចប់ដំណើរទស្សនកិច្ចការងាររបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅខេត្ត Lai Chau  និងខេត្ត Dien Bien ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ