27/01/2017 09:24 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើកវិថីផ្កា Nguyen Hue


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើកវិថីផ្កា Nguyen Hue(រូបថតៈ An Hiếu/TTXVN)

នាយប់ថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០១៧ នៅវិថី​​ថ្មើរជើង Nguyen Hue គណៈកម្មា​ធិការ​ប្រជាជន​ទីក្រុងហូជីមិញ បាន​បើក​ឲ្យ​ដំណើរការវិថីផ្កា Nguyen Hue បុណ្យតេត​ប្រពៃណី ឆ្នាំរកានព្វស័ក២០១៧ ក្រោម​ប្រធានបទ “ទីក្រុងហូ​ជីមិញ-​បំណង​ប្រាថ្នា​ភ្លឺ​ជានិច្ច”។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ចូលរួម​ក្នុងពិធីនេះ។ នេះជាលើកទី១៤ ដែលវិថីផ្កា Nguyen Hue​បាន​​បើកជាផ្លូវ​ការ​ ក្នុង​ឱកាស​បុណ្យ​តេត​ប្រពៃណី​នៅទី​ក្រុង​ហូជីមិញ​​ផងដែរ។ ហើយ​សកម្មភាព​នេះ​ជា​លក្ខណៈ​វប្បធ​ម៌​ដ៏ស្អាត​ត្រកាល ​និង​ជាទី​មកដល់​ទស្សនា​ ទទួល​បុណ្យ​​តេត របស់​ប្រជា​ជន​ទីក្រុង ក៏ដូច​ជាភ្ញៀវទេសចរ​នៅ​ពេល​និទាឃៈរដូវ​ និងបុណ្យតេតប្រពៃណី​មក​ដល់​ម្តងៗ​។ វិថី​ផ្កា Nguyen Hue នឹង​បើក​ពីថ្ងៃទី​២៥ រហូតដល់ថ្ងៃទី​៣១ ខែមករា ​ឆ្នាំ២០១៧​ផងដែរ៕
 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​​
 

បណ្តាអត្ថបទបានផ្សាយ