02/02/2016 10:27 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា​លោក Nguyen ​Sinh Hung​ ជួបសន្ទនា​ជាមួយប្រធាន​រដ្ឋសភា​អារ៉ាប់ប៊ីសាអ៊ូឌីដ


ប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ លោកAbdullah Al Sheikh

នារសៀលថ្ងៃទី១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម​ លោក Nguyen Sinh Hung បានជួប​សន្ទនាជាមួយ ​ប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ​ លោកAbdullah Al Sheikh ដែលកំពុង​បំពេញ​ទស្សនកិច្ច​នៅ​វៀត​ណាម។ វាយតំលៃ​ខ្ពស់ចំពោះ​ដំណើរទស្សនកិច្ចនៅវៀ​តណាម របស់គណៈប្រតិភូរដ្ឋសភាអារ៉ាប់ប៊ី​សាអ៊ូ​ឌីដ ប្រធាន​រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជឿជាក់ថា៖ ដំណើរ​ទស្សន​កិច្ច​លើក​នេះនឹង​រួម​ចំណែក​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​មិត្តភាព រវាងប្រទេសទាំងពីរ រដ្ឋសភា​ទាំង​ពីរ។ លោក Nguyen Sinh Hung ក៏បាន​ស្នើអោយ​ បណ្ដាអង្គភាពអាជីវកម្មអារ៉ាប់ប៊ីសាអ៊ូឌីដ បង្កើន​វិនិយោគ​នៅវៀត​ណាម ភាគី​ទាំង​ពី​រ​ចុះហត្ថ​លេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការសេដ្ឋកិច្ច​វិនិយោគនានា យ៉ាងឆាប់រហ័ស។ ប្រធាន​រដ្ឋសភា អារ៉ាប់​ប៊ីសាអ៊ូ​ឌីដ  លោក​ Abdullah Al Sheikh បានអះអាងថា៖ អារ៉ាប់ប៊ីសាអ៊ូឌីដ  មានគោលបំណងជំរុញ​ទំនាក់​ទំនង​ប្រពៃណី​ ដ៏ល្អប្រសើរជាមួយវៀតណាម និងចាត់ទុកវៀតណាម ជា​ដៃគូ័សំខាន់​នៅទ្វីប​អាស៊ី។

​ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបន្តគាំទ្រ និងជួយឧបត្ថម្ភគ្នាទៅវិញទៅ​មកនៅវេទិកា​តំបន់ និងអន្តរជាតិ រួមគ្នា​សហប្រតិប​ត្តិការ​កសាង​សន្តិភាព ស្ថិរ​ភាព និងជំរុញការអភិវឌ្ឍនួ សម្បូរុងរឿង ដើម្បីផល​ប្រយោជន៍​របស់​ប្រជា​ជន​ នៃប្រទេសទាំងពីរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ