04/02/2016 11:19 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអូឌីតបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកប ដោយជោគជ័យ


ប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអូឌីតលោក Abdullah Al Sheikh (ខាងឆ្វេង)និង
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (រូបថត៖TTXVN)

នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០១៦​ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាអារ៉ាប់ប៊ីសា​អូឌីត​ដឹក​នាំដោយ​លោក​ប្រធាន​រដ្ឋស​ភា Abdullah Al Sheikh បានចាកចេញពីរដ្ឋធានី​ហាណូយ បញ្ចប់​ប្រកប​ដោយ​ភាព​ល្អប្រសើរ​នូវដំ​ណើរ​ទស្សន​កិច្ច ជាផ្លូវការនៅ​វៀតណាម។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោក Abdullah Al Sheikh​បាន​ជួបចរចារ ជាមួយប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung។ នៅទី​នេះ ភាគីទាំងពីរ​បាន​ឯកភាព​ថា នឹង​ជំរុញទំនាក់ទំនង សហប្រតិបតិ្តការរវាងរដ្ឋ​សភាទាំងពីរនាពេលខាងមុខ បន្តគាំទ្រនិងជួយឧបត្ថម្ភ គ្នា​ទៅ​វិញ​​ទៅមក​នៅវេទិ​ការ​តំបន់និងអន្តរជាតិ រួមគ្នាសហប្រតិបត្តិ​ការកសាង សន្តិភាព ស្ថិរភាពនិងជំរុញ​ការ​អភិវឌ្ឍន៍​ប្រកបដោយភាព​សម្បូររុងរឿង​ដើម្បី ផលប្រយោជន៍របស់ប្រជាជន​នៃប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ