24/04/2016 10:33 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាអញ្ជើញទៅត្រួតពិនិត្យការងារត្រៀមរៀបចំបោះឆ្នោតនៅខេត្ត Hai Duong


ប្រធានរដ្ឋសភាអញ្ជើញទៅត្រួតពិនិត្យការងារត្រៀមរៀបចំបោះឆ្នោតនៅខេត្ត Hai Duong

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុម​ប្រឹក្សាបោះឆ្នោតជាតិ លោក​ស្រី Nguyen Thi Kim Ngan បានជួបធ្វើការជាមួយ​គណៈកម្មាធិការ​ អចិន្ត្រៃយ៍បក្សភាគខេត្ត Hai Duong អំពីការ​ងារ​ត្រៀម​រៀបចំបោះ​ឆ្នោត​សមាជិកសភា នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជន​គ្រប់ជាន់​ថ្នាក់ អាណត្តិ ២០១៦-២០២១។

​ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​ក្រើន​រំលឹក​គណៈកម្មាធិការ​បោះឆ្នោត​ខេត្ត Hai Duong ត្រូវបង្កើនការងារត្រួតពិនិត្យ​ការងារចាំ​បាច់​ទាំងឡាយ​ ដើម្បី​ការបោះ​ឆ្នោត​ប្រព្រឹត្ត​ទៅប្រកប​ដោយជោគ​ជ័យ។

​នាថ្ងៃនេះដែរ ក្រុមការងារ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុម​ប្រឹក្សា​បោះឆ្នោត​ជាតិ ដឹកនាំ​ដោយ​លោក Nguyen Thien Nhan ប្រធានគណៈកម្មា​ធិការរណសិរ្សមាតុ​ភូមិវៀតណាម និងជា​អនុប្រធាន​ក្រុមប្រឹក្សា​បោះ​ឆ្នោតជាតិ​បានចុះ ទៅត្រួតពិនិត្យការងារត្រៀមរៀបចំបោះឆ្នោត នៅខ័ណ្ឌទី១១ ទីក្រុងហូ​ជីមិញ​ (ភាគខាងត្បូងវៀតណាម)៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ