07/04/2015 11:01 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាឡាវបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ


 
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou (រូបថត៖TTXVN)


 
នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៥ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវដឹកនាំដោយលោកស្រី Pany Yathotou ប្រធានរដ្ឋសភា បានចាកចេញពីទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បញ្ចប់ដំណើរ​ទស្សនកិច្ច​ជាផ្លូវការនៅវៀតណាមនិងចូលរួមមហាសន្និបាត IPU ១៣២ប្រកប ដោយជោគជ័យ​។​ ក្នុង​រយៈ​ពេល​​ស្នាក់នៅវៀតណាម លោកស្រី Pany Yathotou បាន ជួបប្រាស្រ័យជាមួយប្រធានរដ្ឋសភាវៀត​ណាម​លោក​ Nguyen Sinh Hung ជួបសម្ដែង ការគួរសមជាមួយអគ្គលេខាបក្សលោកNguyen Phu Trong និង​ប្រធាន​រដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Tan Dung។ នៅ បណ្ដា​ជំនួប​នេះ ភាគីទាំង២សុទ្ធតែអះអាងនូវការគោរព គោលបំណង និងការប្ដេជ្ញា បង្កើនថែមទៀតទំនាក់​ទំនង​មិត្តភាព​ជាប្រពៃណីពិសេស កិច្ចសហប្រតិបតិ្តការលើ គ្រប់វិស័យរវាងរដ្ឋទាំង២ រដ្ឋសភា​ទាំង២ ព្រម​ទាំង​បន្ត​គាំទ្រ​គ្នាទៅវិញទៅមក សហការយ៉ាងស្អិតរមួត នៅវេទិការតំបន់និងអន្តរជាតិនានា។ភាគីទាំង២បាន​ជឿ​ជាក់​ថា​ ការជំរុញខ្លាំងបណ្ដា ដំណើរទស្សនកិច្ច ជំនួបធ្វើការរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំង២ រដ្ឋទាំង២​និង​រដ្ឋ​​ សភាទាំង២នាពេលកន្លងទៅក៏ដូចជានាពេលខាងមុខ នឹងបន្តពង្រឹងនិងពង្រីកចំណងសាមគ្គី ភាព​មិត្តភាព​​ជាពិសេសនិងបង្កើនទំនាក់ទំនងវៀតណាម-ឡាវឲ្យកាន់តែស៊ីជំរៅ ថែមទៀត៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ