16/08/2016 08:14 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវលោក Somphanh Phengkhammy


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយ
អនុប្រធានរដ្ឋឡាវលោក Somphanh Phengkhammy

អញ្ជើញថ្លែងមតិនៅ​ក្នុងជំនួប ជាមួយអនុប្រធានរដ្ឋសភាឡាវ លោក​ Somphanh Phengkhammy នាព្រឹក​ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៦ នៅក្រុងហាណូយ ប្រធានរដ្ឋសភា​វៀតណាម លោក ស្រី Nguyen Thi Kim Ngan បាន​អះអាងថា វៀត​ណាម​ជានិច្ច​កាលយក​ចិត្ត​ទុកដាក់​ និងផ្តល់ អាទិភាព​ខ្ពស់​បំផុត​សម្រាប់​ការងារ​ពង្រឹង​និង​បង្កើន​ទំនាក់ទំនង​មិត្ត​ភាពប្រពៃណី សាមគីភាព ពិសេសនិង​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវាង​វៀត​ណាម​ ជាមួយឡាវ​និងចាត់ទុក នេះជា​ទ្រពសម្បត្តិដែលមិនអាច​កាត់​ថ្លៃបាន និង​ជាកត្តា​សំខាន់​សម្រាប់​បុព្វហេតុ​​បដិវត្តន៍​ នៃប្រជា​ជាតិទាំងពីរវៀត​ណាម-ឡាវ។ រីឯ​ខ្លួន​វិញ លោក Somphanh Phengkhammy បាន​ចាត់​ទុក​ថា រដ្ឋសភា​នៃប្រទេស​ទាំង​ពីរគប្បី​ជម្រុញការជួបប្រាស្រ័យមិត្តភាព រវាងប្រជាជននៃប្រទេស​ទាំង​ពីរ គាំទ្រ​ការរៀប​ចំឲ្យកម្មាភិបាល និងប្រជាជនឡាវ ជាពិសេសគឺ​ជំនាន់យុវជនទៅ ទស្សនា​និង​ស្វែង​យល់​នូវកេរ្តិ៍​ដំណែល​បដិវត្តន៍​ឡាវ នៅវៀតណាម តាមនោះ​មាន​ការយល់​ដឹង យ៉ាង​ជ្រាល​ជ្រៅអំ​ពី​ប្រវត្តិសាស្ត្រ​បដិវត្តន៍​ឡាវ​និង​ទំនាក់ទំនង​ពិសេស​វៀត​ណាម-ឡាវ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ