01/12/2016 10:06 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធអគ្គមគ្គុទេស Fidel Castro Ruz


ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធអគ្គមគ្គុទេស Fidel Castro Ruz
នាម៉ោង១៩ ថ្ងៃទី ៣០  ខែវិច្ឆិកា ឆ្នាំ២០១៦ (តាមម៉ោងតំបន់) នៅទីក្រុង La Habana ប្រទេសគុយបាបានប្រព្រឹត្តទៅពិធីរំលឹកវិញ្ញាណក្ខន្ធ អគ្គមគ្គុទេស Fidel Castro Ruz ។ គណៈប្រតិភូនៃបណ្ដាប្រទេស ដំណាងអង្គការអន្តរជាតិនិងតំបន់ រួមជា​មួយប្រជាជនរាប់លាននាក់បានមកដល់ទីលានបដិវត្តន៍ដើម្បីជូនដំណើរ​ អគ្គមគ្គុទេសរបស់ប្រជាជនគុយបា មិត្តជិតស្និទ្ធិរបស់ចលនាបដិវត្តន៍។ ថ្លែងមតិនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ​ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងជាថ្មីម្តង់ទៀតថា៖ 

“ សមមិត្ត  Fidel Castro Ruzបានទទួលមរណភាព បក្សកុម្មុយនីស្តនិងប្រជាជនគុយបាបានបាត់បង់​​វីរបុរស។ចលនាកុម្មុយនីស្តនិងបដិវត្តិន៍​ពិភពលោកបានបាត់បងអ្នកដឹកនាំមោះមុត ក្លាហាន និងមានកំរាស់បទពិសោធន៍​។ បក្សកម្មុយនីស្ត រដ្ឋនិងប្រជាជនវៀតណាមបានបាត់បងសមមិត្តមួយរូប ​យុទ្ធមិត្តជិតស្និទ្ធិ​៕
តាម VOV5-វិទ្យុសម្លេងវៀតណាមម 
បណ្តាអត្ថបទបានផ្សាយ