10/08/2017 11:02 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទទួល​ជួប​ជាមួយ​គណៈ​ប្រតិភូ​ព្រឹទ្ធ​សភា​កម្ពុជា​


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា
​ដឹកនាំដោយ អនុប្រធានទី១លោក នៃ ប៉េណា

នារសៀល​ថ្ងៃទី៩ ខែសីហា ឆ្នាំ​២០១៧ នៅ​វិមានរដ្ឋសភា គណៈប្រតិភូ​ព្រឹទ្ធសភា​កម្ពុជា ដឹក​នាំ ដោយ​អនុប្រធាន​ទី១ ព្រឹទ្ធសភា​​កម្ពុជា លោក នៃ ប៉េណា​ បានអញ្ជើញមកសម្តែ​ង ការគួរសមប្រធាន​រដ្ឋសភា​វៀតណាម លោកស្រី Nguyen​ Thi Kim Ngan។ 
 
អញ្ជើញ​​ថ្លែងមតិក្នុងជំនួបនេះ ​លោកស្រី Nguyen Thi Kim Ngan បា​នគាំទ្រនូវ​លទ្ធផលល្អ ប្រសើរ​នៃកិច្ច​ចរចារ​នាព្រឹក​​ថ្ងៃដ​ដែល រវាងអនុប្រធានព្រឹទ្ធ​សភាកម្ពុជាជាមួ​យ អនុប្រធានអ​ចិន្ត្រៃយ៍​រដ្ឋសភាវៀតណាម​ លោកស្រី Tong Thi Phong។ លោក​ស្រី Nguyen Thi Kim Ngan បាន​អះអាងថា រដ្ឋសភាវៀតណាម​ជានិច្ចកាលយក​ចិត្ត​ទុក ដាក់​ និងផ្តល់អាទិភា​ពចម្បងសម្រាប់ការបង្កើន​ កិច្ចសហប្រតិបត្តិកា​រលើគ្រប់វិស័យ រវាងប្រទេ​សទាំង​ពីរ ជម្រុញ​ការ​បើកទូលាយនិង​លើកកំពស់ប្រសិទ្ធភាព​នៃកិច្ចស​ហ ប្រ​តិបត្តិការរវាង​រដ្ឋាភិបាល ប្រជា​ជន​នៃប្រ​ទេស​​ទាំង​ពី​រ ក៏ដូ​ចជាកិច្ចស​ហប្រតិបត្តិ ការរវាងរដ្ឋ​សភាទាំង​ពីរ​នៅ​បណ្តា​វេទិកា​អន្តរសភា​តំបន់​និង​អន្តរជាតិ​៕ ​

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ