21/06/2016 09:51 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បំពេញទស្សន​កិច្ច​​ការ​​ងារ​​នៅ​ខេត្ត​ Lang Son​


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទៅទស្សនាសួនច្បារម្រេសនៅ
ភូមិ Bac Dong ២ ឃុំ Gia Cat (រូបថត៖VOV)

ត្រូវតែរក្សារូប​សណ្ឋានជនបទថ្មី ហើយ​ក្នុងការងារបញ្ជាណែនាំថ្នាក់​ដឹកនាំ ត្រូវតែជិតស្និទ្ធជាមួយប្រជា​ជន បង្កើត​ការស្រុះចិត្ត​គំនិត និងលើកកំពស់គុណ​ភាពជីវភាព​រស់នៅ​របស់​ប្រជា​ជន​។ នេះជា​ការ​បញ្ជាណែនាំ​របស់​ប្រធាន​រដ្ឋសភា​វៀត​ណាម លោកស្រី Nguyen Thi Kim Ngan នៅពេល​អញ្ជើញ ជួបធ្វើការជាមួយថ្នាក់​ដឹក​នាំ​ឃុំ Gia Cat និងថ្នាក់ដឹក​នាំស្រុក Cao Loc ខេត្ត Lang Son ភាគខាងជើងវៀត​ណាម នាព្រឹកថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០១៦។ លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់​ ចំពោះរាល់ស្នាដៃដែល​ឃុំ Gia Cat ទទួលបាន ព្រមទាំងសំណូមពរ​ឲ្យថ្នាក់ដឹក នាំឃុំ​ត្រូវ​បន្ត​ស្រាវ​ជ្រាវ​រូបសណ្ឋានផ​លិត​កម្ម​ថ្មីៗ​ឲ្យ​សម​ស្រប​ទៅ​នឹង​ទីផ្សារ។ នាថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត​Lang Son អំពីស្ថានភាព​អនុវត្តន៍សេចក្ដី​សំរេច​ចិត្ត របស់រដ្ឋសភានិង​រដ្ឋាភិបាល ស្ដី​អំពី​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ឆ្នាំ២០១៦។ ថ្លែងមតិនៅទីនេះ លោកស្រី​ Nguyen Thi Kim Ngan បានក្រើនរ​លើក ខេត្ត Lang Son ត្រូវ​ការយក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង ដល់ការងារកែលំអរបរិយាកាសវិនិយោគ ដើម្បីទាក់ទាញប្រភពទុន ហើយ​បែង​ចែក​ប្រភពកម្លាំងសំរាប់ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ។ ក្រៅពីនោះ ខេត្តក៏​ត្រូវតែយកចិត្តទុក​ដាក់​ដល់​ការ​​កែ​លំអរប្រព័ន្ធ​គមនាគមន៍ ផ្លូវហាយហ្វៃដើម្បី​ពង្រីកនូវ​ឧត្តមភាព​សេដ្ឋកិច្ច​ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ