20/01/2017 09:06 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២៧-២៨ ខែកញ្ញា


វៀតណាមនិងកម្ពុជាពូនជ្រុំទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាព (VNA)

នាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧ គណៈ​ប្រតិភូ​ នាយទាហាន នៃបញ្ជាកា​រដ្ឋាន​ អង្គ​រក្ស​កង​យោធ​ពល​ខេមរភូមិន្ទ ដឹកនាំ​ដោយ​នាយឧត្តមសេនីយ៍ កែវ សាប៊ុន បាន​ទៅ​អញ្ជើញ​សាក​សួរសុខទុក្ខ​ និងជូនពរថ្នាក់ដឹកនាំ​ខេត្ត Bac Lieu (ភាគ​ខាង​ត្បូង​វៀត​ណាម) ក្នុងឱកាសចូលឆ្នាំថ្មីប្រ​ពៃណីរ​របស់វៀតណាម។ ក្នុងជំ​នួប​អនុប្រធាន​គណៈកម្មា​ធិការប្រជាជន ខេត្ត Bac Lieu លោក Vuong Phuong Nam បាន​ចាត់​ទុក​ថា៖ រវាងកងយោធ​ពលខេមរភូមិន្ទ និងកំលាំងប្រដាប់​អាវុធ​ខេត្ត Bac Lieu ក៏ដូចជាប្រជាជននៃ​ប្រទេស​វៀតណាម និងកម្ពុជា​មាន​ទំនាក់​ទំនង​ពិសេស ដោយមានប្រពៃណីយូរអង្វែង ដែលត្រូវ​បាន​ពូន​ជ្រុំ​តាម​រយៈ​ជំនាន់​ច្រើន។ តាង​នាមគណៈប្រតិភូ​កម្ពុជា នាយ​ឧត្តម​សេនីយ៍ កែវ សា ប៊ុន បាន​អះអាងថា៖ ប្រជាជន​និង​កំលាំង​ប្រដាប់​អាវុធ​កម្ពុជា​ជានិច្ចកាល​រង​ចាំ​ការ​ជួយ​ឧបត្ថម្ភ​លើគ្រប់​វិស័យ នៃកំលាំងប្រដាប់អាវុធ​និង​ប្រជាជនខេត្ត Bac Lieu ក្នុង​រយៈពេល​កន្លង​ទៅ៕ 
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ