15/12/2016 10:23 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលបណ្ដាប្រធានរដ្ឋសភាជានារីពិភពលោកលើកទី១១


ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូល
បណ្ដាប្រធានរដ្ឋសភាជានារីពិភពលោកលើកទី១១

នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់​ខ្ពស់វៀតណាមបានវិលត្រឡប់មកមាតុប្រទេស​វិញ​បញ្ចប់ដំណើរទស្សនកិច្ច ចូលរួមសន្និសីទកំពូលបណ្ដាប្រធាន​រ​ដ្ឋសភាជានារី​ពិភពលោកលើកទី ១១ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ធ្នូនៅ​ទី​ក្រុង​ Abu​ Dhabi បណ្ដា​ប្រទេស​​អេមីរ៉េតអារ៉ាប់​រួម ​​ (UAE) តាមការ​អញ្ជើញ​របស់ប្រធានអន្តរសភាពិភពលោក (IPU) លោក​ Saber Chowdhury និងប្រធាន​ក្រុមប្រឹក្សា បណ្ដា​ប្រទេសអេមីរ៉េត​អារ៉ាប់​រួម​ ​​ (UAE)​ លោក Amal Al Qubaisi។​ អង្គសន្និសីទ​កំពូលបណ្ដាប្រធានសភាជានារីពិភពលោកបានអនុម័ត​លើសេច​ក្ដី​ថ្លែងការណ៍ Abu Dhabi ៖” សាមគ្គីភាពដើម្បីកំណត់ទិសដៅអនាគត ដើម្បី​ពិភពលោកមួយល្អប្រសើរថែមទៀត​”។ 

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម​ ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចូល​រួម​សន្និសីទ​លើកនេះដោយបន្តបង្ហាញនូវគោលនយោបាយសកម្ម ម្ចាស់ការធ្វើ​សមាហរណកម្មអន្តរជាតិ​ ពង្រីក​តួនាទីនិងថានះរបស់វៀតណាមនិងរដ្ឋសភា​វៀតណាមក្នុងវេទិកាសភាតំបន់និងអន្តរជាតិ។           មុននោះ​​ នាយប់ថ្ងៃទី១៣ ខែធ្នូ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភា  លោកស្រី ​Nguyen Thi Kim Ngan បាន​ជួប​សន្ទនា​ជាមួយកម្មាភិបាលនិងដំណាង​សហគមន៍ជនវៀតណាមនៅ​​​អេមីរ៉េតអារ៉ាប់​រួម ​​ (UAE)​ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ