06/03/2017 10:38 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនិងប្រធានជានារីតំណាងអង្គការអន្តរជាតិនៅវៀតណាម


ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនិងប្រធានជានារី
តំណាងអង្គការអន្តរជាតិនៅវៀតណាម

នាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមបានរៀបចំជំនួបប្រាស្រ័យបណ្ដាឯកអគ្គរដ្ឋទូត និងប្រធានជានារីតំណាងអោយអង្គការអន្តរជាតិនៅវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារី​អន្តរជាតិ​ (ថ្ងៃទី៨មិនា)។ អញ្ជើញចូលរួមពិធីនេះ មានប្រធានរដ្ឋវៀតណាម​ លោក ​Tran Dai Quangនិងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។​ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen​ Thi Kim Ngan បាន​​ផ្ញើជូនចំពោះថ្នាក់ដឹកនាំបក្សរដ្ឋសមាជិកាក្រុមសមាជិកាសភាវៀតណាម ​ឯកអគ្គរដ្ឋទូត និងប្រធានជានារី តំណាងអង្គការអន្តជាតិនៅវៀតណាមនូវក្តី​ជូនពរកក់ក្តៅបំផុត ក្នុងឱកាសរំ​លឹក​ខួប​អនុស្សាវរីយ៍ទិវានារីអន្តរជាតិ​ (ថ្ងៃទី៨​មិនា)។ ​លោកស្រី Nguyen Thi Kim Ngan បានថ្លែងថា៖

“មានភ័ពសំណាងណាស់ ដោយសារវៀតណាមជានិច្ចកាលមានការជួយ​ឧបត្ថម្ភយ៉ាងសកម្មពីសហគមន៍អន្តរជាតិ​​ ដែលក្នុងនោះមានបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានជានារីតំណាងអង្គការអន្តរជាតិនៅវៀតណាម។

តាមនោះ វៀតណាមបានចែករំលែកបទពិសោធន៍ពីប្រទេសផ្សេងៗ បានជួយឧបត្ថម្ភទាំងប្រភពធន​ធានមនុស្ស​និងបច្ចេកទេស  ដើម្បីជំរុញដំណើការធ្វើសមាហរណកម្មសម្រេចគោលដៅសហស្សវត្សរ៍ អភិវឌ្ឍន៍និរន្តរភាព​និងកំពុងរួមដំណើរជាមួយវៀតណាម ដើម្បីសម្រេចគោលដៅអិវឌ្ឍន៍នានា ដល់ឆ្នាំ២០៣០៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ