08/04/2017 10:44 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត


ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត
 

នា​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក​ស្រី ​Nguyen Thi Kim Ngan​ រួម​ជាមួយគណៈប្រតិភូរដ្ឋសភាវៀតណាម បាន​អញ្ជើញ​ទៅដល់​ទីក្រុង Stockholm ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការ​នៅព្រះរាជាណាចក្រស៊ុយអែត តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភា​ស៊ុយ​អែត​ លោក​ Urban Ahlin។ 

នាថ្ងៃដដែល ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់​ខ្ពស់រដ្ឋសភាវៀតណាមបានប្រព្រឹត្តទៅដ៏មហោឡារឹក នៅអគាររដ្ឋសភាស៊ុយ​អែត។ បន្ទាប់នោះ ភាគីទាំងពីរបានដំណើការចរចារ។

នៅក្នុងជំនួប ភាគីទាំងពីរបានឯកភាពវាយតំលៃខ្ពស់ទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីយូរអង្វែងរវាងប្រទេសទាំងពីរ។ នាពេលខាងមុខនេះ ភាគីទាំងពីរត្រូវជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគអោយសមស្រប​ជាមួយសក្ដានុភាពរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរមានគោលបំណងជំរុញថែមទៀតទំនាក់​ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរឡើងកំរិតថ្មី។

នាយប់ថ្ងៃដដែល ប្រធានរដ្ឋសភាស៊ុយអែត លោក Urban Ahlin ​បាន​អញ្ជើញ​ជាអធិបតីពិធីជប់លៀងជូនចំពោះ ប្រធានរដ្ឋសភា​ លោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ