13/06/2017 10:03 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា


ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាគុយបាដឹកនាំដោយលោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបាបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៧។ ពិធីទទួលបដិសណ្ឋារកិច្ចបានប្រារព្វឡើងនាព្រឹកថ្ងៃទី១២ មិថុនា បន្ទាប់នោះ ប្រធានរដ្ឋសភាទាំងពីររូបបានដំណើការចរចារ។

បន្ទាប់ពីការចរចារ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានមានបទថ្លែងមតិនៅសាលប្រជុំលើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ ។ ស្ដីអំពីយថាទស្សន៍ទំនាក់ទំនងរបស់ប្រទេសទាំងពីរនាពេលខាងមុខនេះ ប្រធានរដ្ឋសភាគុយបា បានអោយដឹងថា៖

“ ដំណើរទស្សនកិច្ចលើកនេះសំដៅបង្កើនទំនាក់ទំនងរវាងវៀតណាម-គុយបា។ យើងខ្ញុំយកចិត្តទុកដាក់ជាច្រើន​ចំពោះទំនាក់ទំនងជាមួយវៀតណាម។ទីតាំងភូមិសាស្ត្រងាយស្រួល នយោបាយស្ថិរភាព ប្រភពធនធានមនុស្សគុណភាពខ្ពស់ បច្ចេកវិទ្យាជីវសាស្ត្រ…លៗ ជាកក្តាវិជ្ជមានរបស់គុយបា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។គុយបាមានសមត្ថភាពជាច្រើនដើម្បីបើកទូលាយសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយវៀតណាម។”
         
រីឯ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖          “ ដំណើរទស្សនកិច្ចនេះបាន​នាំមកនូវមនោសញ្ជេតនាកក់ក្តៅសំរាប់វៀតណាម។ រដ្ឋសភាវៀតណាមនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយរដ្ឋសភា រដ្ឋអំណាចនិងប្រជាជនគុយបាពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ​រវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះជំរុញថែមទៀតទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ