28/09/2016 10:22 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានគណកម្មាធិការមជ្ឈឹម​រណសិរ្យ​មាតុ​ភូមិ​ឡាវ​កសាង​ប្រទេស​ជាតិ​


ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានគណកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិឡាវកសាងប្រទេសជាតិ

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅឡាវ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen​​ Thi Kim Ngan បាន​ជួប​សន្ទនា​ ជាមួយប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិ​ឡាវ កសាង​ប្រទេស​ជាតិ លោក Saysomphone​ Phomvihane ។ នៅទីនេះ ប្រធានរដ្ឋសភា​លោក​ស្រី Nguyen Thi Kim Ngan បាន​អះអាង​ថា៖ រដ្ឋ​សភា​​វៀត​ណាម ជានិច្ចកាល​សហ​ប្រតិបត្តិការ​ជិតស្និទ្ធិ ជាមួយ​រណសិរ្យ​គាំទ្រ​សកម្មភាព​សហប្រតិបត្តិការ​ រវាង​រណសិរ្យ​ នៃ​ប្រទេស​ទាំង​ពីរ។ ប្រធាន​រដ្ឋសភាក៏​បានសង្កត់​ធ្ងន់​ថា៖ វៀត​ណាម​ជានិច្ចកាលគោរព​និង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត សំ​រាប់ការពង្រឹង​ និង​ពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណី​សាមគ្គី​ភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​ជ្រុង​ជ្រោយ​វៀត​ណាម-ឡាវ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ